មន្ត្រី​សិទ្ធិ​មនុស្ស​ជួប​លោក វន់ ពៅ និង​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​នៅ​ត្រពាំង​ផ្លុង

មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​បាន​ជួប​លោក វន់ ពៅ និង​មន្ត្រី​អង្គការ​សមាគម រួម​ទាំង​កម្មករ​ដទៃ​ទៀត​ចំនួន ២៣​នាក់ ដែល​គេ​កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​ត្រពាំងផ្លុង នៅ​ខេត្ត​កំពង់ចាម រសៀល​ថ្ងៃ​ទី​៨ មករា។

0:00 / 0:00

ក្នុង​សំលៀក​បំពាក់​ឯកសណ្ឋាន​អ្នក​ទោស ទឹក​មុខ​ពួក​គេ​ទាំង ២៣​នាក់​នោះ ស្លេក​ស្លាំង មាន​អការៈ​តក់​ស្លុត មាន​របួស​ពេញ​ខ្លួន​គ្រប់ៗ​គ្នា ខ្លះ​គេ​វាយ​បាក់​ដៃ បាក់​ជើង ខ្លះ​បែក​ភ្នែក បែក​មុខ ខ្លះ​បែក​ក្បាល​ជាដើម។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ត្រូវ​គេ​វាយ​ហើម​មុខ​ពោរ ហើយ​បែក​ក្បាល​ដេរ​ប្រមាណ ១០​ថ្នេរ។

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ផ្ដល់​ប្រាក់​ម្នាក់ៗ ៥០​ដុល្លារ និង​សម្ភារៈ ម្ហូប​អាហារ​ជូន​ពួកគាត់ ដូច​ជា​កន្ទេល មុង ភួយ ត្រីខ មី សម្រាប់​បរិភោគ​ក្នុង​គុក។

សូម​​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​របស់​លោក សូត សុខប្រាថ្នា តាម​ការ​សាកសួរ​របស់​លោក ជុន ច័ន្ទបុត្រ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។