យុទ្ធនាការ "ខ្ញុំ​ជា​អ្នក​ទាំង​៥" ដើម្បី​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គ.ជ.ប

ដោយ ខែ សុណង
2017-04-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។  RFA/Brach Chev
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

អង្គការ​សង្គម​ស៊ីវិល​ជាង ៥០ បាន​បើក​យុទ្ធនាការ​ប្រមូល​រូបថត​ចំនួន ៣៦៥​សន្លឹក ដែល​មាន​ឈ្មោះ​ថា ខ្ញុំ​ជា​អ្នក​ទាំង​៥ ដើម្បី​ចូល​រួម​រំលឹក​រយៈពេល​គម្រប់ ១​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នូវ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប។ យុទ្ធនាការ​នេះ​បន្ទាប់​ពី​តុលាការ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លើ​អ្នក​ទាំង​៥ ពី​បទ​សូក​ប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

យុទ្ធនាការ​ដែល​មាន​ឈ្មោះ​ថា I AM THE FIVE ឬ​ហៅ​ថា ខ្ញុំ​ជា​អ្នក​ទាំង​៥ បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ​ពិចារណា​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស ៥​រូប ដែល​កំពុង​ឋិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ដោយ​ពុំ​មាន​ចំណាត់ការ​កាត់​សេចក្ដី​រយៈពេល ១​ឆ្នាំ​មក​ហើយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា អង្គការ​ជាតិ អន្តរជាតិ​ជាង ៥០ បាន​ចូលរួម​ជា​សមាជិក​ក្នុង​យុទ្ធនាការ​ប្រមូល​រូបថត​ដាក់​បញ្ចូល​ក្នុង​គេហទំព័រ Freethe5KH នេះ មាន​បំណង​សំខាន់​គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ​ដែល​មាន​សិទ្ធិ និង​មាន​តួនាទី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​ការ​ដោះលែង​អ្នក​ទាំង ៥ ដែល​រង​ភាព​អយុត្តិធម៌​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ដែល​ឥត​ទោស​កំហុស៖ «អ្វី​ដែល​យើង​ធ្វើ​គឺ​ខ្ញុំ​យល់​ថា មាន​ប្រសិទ្ធភាព ពីព្រោះ​សាធារណជន​ជា​ច្រើន​មាន​ការ​គាំទ្រ​គាត់​មិន​អោប​ដៃ​ឈរ​មើល​យុទ្ធនាការ​នេះ​ទេ ព្រោះ​គាត់​យល់​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​ធ្វើការ​មនុស្ស​ធម៌»

គិត​ទៅ​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា អ្នក​ទាំង ៥​រូប គឺ​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី រួម​នឹង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ត្រូវ​តុលាការ​ឃុំ​ខ្លួន​រយៈពេល ១​ឆ្នាំ​គត់។ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦ ពួកគេ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះ​ហៅ និង​ឃាត់​ខ្លួន​សាកសួរ។ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​សូកប៉ាន់​សាក្សី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ស្នេហា​រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​នាង ខុម ចាន់តារាទី។

ការ​ប្រមូល​រូបថត​របស់​អ្នក​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ "ខ្ញុំ​ជា​អ្នក​ទាំង​៥" នេះ ធ្វើ​ឡើង​រំលឹក​ពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អំពាវនាវ​រហូត​ដល់​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥។ ក្រុម​ការងារ​នេះ​អះអាង​ថា ពួកគេ​ប្រមូល​រូបថត​ពី​ពលរដ្ឋ​នៅ​តាម​សហគមន៍ ​និង​សង្គម​ស៊ីវិល បាន​លើស​ពី ៣៦៥​សន្លឹក​ដែល​សំដៅ​តំណាង​រយៈពេល​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន។ នៅ​ពេល​រៀបចំ​រួច​រាល់​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ពួកគេ​អាច​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្មី​ទៀត​ដែល​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ចំពោះ​ការ​ឃុំ​ខ្លួន​នេះ​គឺ​ស្រប​តាម​គោលការណ៍​ច្បាប់​ត្រឹមត្រូវ ដែល​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ។ រី​ឯ​ការ​បើក​សវនាការ​នៅ​ពេល​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​កាលវិភាគ​របស់​តុលាការ៖ «ការ​សម្របសម្រួល​ណា​ផ្សេង​ពី​នេះ ដែល​រំលោភ​ទៅ​លើ​ដំណើរការ​នីតិវិធី​គឺ​មិន​អាច​ទៅ​រួច​ទេ»

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​តាមដាន​បញ្ហា​នៃ​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត បាន​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន​នោះ គឺ​ជា​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត និង​បំពាន​លើ​សិទ្ធិ​សេរីភាព​ខាង​សមាគម។

ជុំវិញ​ការងារ​ទាមទារ​ដោះលែង​អ្នក​ទាំង ៥​រូប​នេះ សង្គម​ស៊ីវិល​និង​សហគមន៍​ដីធ្លី​បាន​ធ្វើ​យុទ្ធនាការ​មួយ​ចំនួន​ដូចជា ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) ការ​ធ្វើ​បដា​រាប់​ថ្ងៃ​អ្នក​ជាប់​ឃុំ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម ដើម្បី​តស៊ូ​មតិ​ទាមទារ​ដោះលែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

All Khmer go tell all your friends, your relative serve in army, soldier, military need to stand up serve the country at the right time, not the big fat leaders. gun in your hand die as a man who love the country. don't do/die because the big fat leaders want to go to war. every one know there are only a few the big fat leaders, there are a lots more people love their country. the big fat leaders want power for ever and afraid of losing their personal asset.

Apr 22, 2017 03:07 AM

ភវវ្ម័ន

ពី បាវិត ស្វាយ​រៀង​

វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថែម​ទៀត​ថា តុលាការ​​ ​សមត្ថកិច្ច​នគរបាល​ ព្រម​ទាំង​អង្គភាព​របស់​​លោក​ឪមយិនទៀង នៃ​របបនេះ​ ​ចោទ​ចាប់​មនុស្ស​ដាក់​គុក​​ ដូច​គ្នា​១០០%​ទៅ​និង​របប​ ខ្មែរក្រហម ប៉ុលពត១៩៧៥ ក៏មិន​ខុស​ពី​ របប​​កុំមុយនីស​វៀតណាម​គ្រប់គ្រង នា​ទស្សវត្សរ ១៩៧៩ ដល់ ១៩៨៩នោះ​ដែរ​! ​ឃុំ​ មនុស្ស​ ១ ឆ្នាំ​​ហើយ ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី ផ្ដល់​ប្រាក់​ជាង​២០០ដុល្លា ឲ្យ​ស្រីមុំ ដែល​​ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ។ ពេល​នេះ តើ​អ្នកនាង ខុម ចាន់តារាទីមាន​ជីវភាព​ ធូរធារ​ជាង​មុន មាន​រថយន្ដ​ទំនើប​ជូន​អ្នកនាង​មកតុលាការ សួរថា​តើ​អ្នកណា​ជា​អ្នកផ្ដល់ជូន​នាង ហេតុអ្វី​បាន​ជា​មិនមាន​បទ​ចោទ​ ចំពោះ​អ្នក​ផ្គត់ផ្គង់នាង ដែល​ផ្ទុយគ្នា ស្រឡះ​ពី​ការ​ជួយ​នាង​ដោយ​​ ក្រុម​មន្រ្ដី​សិទ្ធិ​មនុស្ស​ទាំង​ ៤នាក់​៥នាក់​នេះ!

Apr 21, 2017 02:36 AM

អ្នក​អាន​អនាមិក

We need a good justice system in the Country, we don't want one man can do everything.

We need to be united, we altogether take action at the same time for a better change.

Apr 20, 2017 08:30 PM

គេហទំព័រ​ទាំងមូល