សម្ភាស​លោក កែម ឡី ជុំវិញ​ជំនួប​រវាង​មន្ត្រី​ទូត​ជាមួយ​គ្រួសារ​សកម្មជន​សិទ្ធិ​មនុស្ស

ដោយ ទីន ហ្សាការីយ៉ា
2016.05.05
កែម ឡី ៨៥៥ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៦។
RFA

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​អញ្ជើញ​ក្រុម​គ្រួសារ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​ក្រុម​គ្រួសារ​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​កំពុង​ជាប់​ពន្ធនាគារ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អង្គទូត​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត ចូលរួម​ទទួល​ទាន​អាហារ​នៅ​គេហដ្ឋាន​ឯកអគ្គរដ្ឋទូត​នៅ​ក្បែរ​វិមាន​ឯករាជ្យ កាល​ពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​ឧសភា។

ឯកអគ្គរាជទូត​សហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រួសារ​អ្នក​ដែល​ជាប់​គុក​ទាំង​នោះ​ឲ្យ​រឹងប៉ឹង​ឡើង។ លោក​បង្ហាញ​ជំហរ​គាំទ្រ​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​នៅ​កម្ពុជា ដែល​កំពុង​បំពេញ​បេសកកម្ម​របស់​ខ្លួន និង​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​ដល់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ។

សូម​​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ដើម្បី​បញ្ជាក់​បន្ថែម​ទៀត​ជុំវិញ​ព័ត៌មាន​នៃ​ការ​ជួបជុំ​គ្នា​នេះ​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។