ក្នុងជំនួបប្រចាំឆ្នាំសម្រាប់កម្មវិធីផ្ដួចផ្ដើមគំនិតពិភពលោកគ្លីនតុន (Clinton Global Initiative) នៅក្នុងទីក្រុងញីវយ៉ក (New York) កាលពីថ្ងៃទី២៣ ខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានថ្លែងកោតសរសើរចំពោះសកម្មជនការពារសិទ្ធិមនុស្ស ដែលបានខិតខំធ្វើការងារដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិសេរីភាពនៅលើពិភពលោក។
ក្នុងសន្ទរកថានោះ លោក អូបាម៉ា ក៏បានថ្លែងរំឭកឈ្មោះ លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ ដែលត្រូវឃាតកបាញ់សម្លាប់នៅខេត្តកោះកុង និងកោតសរសើរចំពោះការងារសិទ្ធិមនុស្សរបស់ អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង អ្នកស្រី ម៉ៅ សុធានី និងអ្នកស្រី ចក់ សុភាព ដែលត្រូវបានក្រសួងការបរទេសសហរដ្ឋអាមេរិក អញ្ជើញឲ្យមកចូលរួមក្នុងកិច្ចប្រជុំនៃកម្មវិធីផ្ដួចផ្ដើមគំនិតពិភពលោកគ្លីនតុន៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
