ការធ្វើវិនិយោគដោយក្រុមហ៊ុនសាជីវកម្ម ឬសហគ្រាសខ្នាតតូច និងមធ្យម ទាំងជាតិ និងអន្តរជាតិ ជាកម្លាំងចលករសំខាន់ ដើម្បីរុញច្រានក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិឲ្យដើរទៅមុខ។
ទោះជាយ៉ាងណា នៅប្រទេសកម្ពុជា ព័ត៌មានស្ដីពីការរំលោភសិទ្ធិមនុស្ស ឬការបំផ្លាញធនធានធម្មជាតិ តាមរយៈគម្រោងវិនិយោគក្នុងវិស័យធុរកិច្ច តែងកើតមានឡើងជាញឹកញយ។ ទាក់ទងបញ្ហានេះ អង្គការសហប្រជាជាតិ បានអនុម័តនូវ «គោលការណ៍ណែនាំស្ដីពីធុរកិច្ច និងសិទ្ធិមនុស្ស» កាលពីខែមិថុនា ឆ្នាំ២០១១ ដើម្បីធានាថា ការវិនិយោគក្នុងវិស័យធុរកិច្ច អាចផ្ដល់នូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សង្គមជាតិទាំងមូល។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ដើម្បីពន្យល់លម្អិតអំពីគោលការណ៍ណែនាំនេះ។
សូមស្តាប់បទសម្ភាសន៍រវាង លោក សាន សែល និងអ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
