សម្ភាសន៍៖ ការ​អនុវត្ត​សកម្មភាព​ការងារ​និង​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

0:00 / 0:00

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​មករា បាន​ប្រារព្ធ​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៦ នៅ​ក្រុង​ឡាសវ៉េហ្គាស (Las Vegas) រដ្ឋ​នេវ៉ាដា (Nevada) សហរដ្ឋអាមេរិក ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្ត​សកម្មភាព​ការងារ​កន្លង​ទៅ និង​ស្វែង​រក​យុទ្ធសាស្ត្រ​បញ្ជ្រាប​គំនិត​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​ក្រោម។ សន្និបាត​នេះ ធ្វើ​ឡើង​ក៏​ចំ​ខួប ២០​ឆ្នាំ​នៃ​ការ​បង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ដោយសារ​ការ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ ទើប​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​មាន​សេរីភាព​ឡើង​វិញ​ខ្លះ គឺ​មិន​មែន​ដោយសារ​វៀតណាម មាន​ចេតនា​គោរព​សិទ្ធិ​ខ្មែរ​ក្រោម​នោះ​ឡើយ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក យាង សុជាមេត្តា ជាមួយ​ព្រះតេជព្រះគុណ ត្រឹង ថាច់យុង អ្នកនាំពាក្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។