ក្រោយពីបានជួបប្រជុំគ្នាជាញឹកញាប់រួចមក អង្គការទាំងនោះបានសម្រេចចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារ និងឃ្លាំមើល ក្រែងមានការរំលោភសិទ្ធិមនុស្សកើតឡើងដូចមហាបាតុកម្មលើកមុនទៀត។
បន្ថែមលើនេះ អង្គការក្រៅរដ្ឋាភិបាលទាំងនោះ ក៏មានគម្រោងជំរុញឲ្យមេដឹកនាំគណបក្សទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា អង្គុយដោះស្រាយបញ្ហានយោបាយដែលកំពុងជាប់គាំងសព្វថ្ងៃនេះ តាមរូបមន្តឈ្នះឈ្នះ ដែលអាចបង្កើតរដ្ឋាភិបាលជាមួយគ្នាបាន។
សូមស្ដាប់បទសម្ភាសន៍រវាង លោក វោហារ ជាតិ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ជាមួយ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
