សម្ភាស​លោក អ៊ូ វីរៈ អំពី​លទ្ធផល​នៃ​ការ​ការពារ​សិទ្ធិ​មនុស្ស

0:00 / 0:00

សកម្មជន​សិទ្ធិ​មនុស្ស លោក អ៊ូ វីរៈ បច្ចុប្បន្ន​បាន​ក្លាយ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បន្ទាប់​ពី​លោក​បាន​ចូល​រួម​ក្នុង​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស និង​ធ្វើ​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

ក្នុង​ការ​ផ្លាស់ប្ដូរ​តួនាទី​ពី​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មក​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មាន​ការ​ភ្ញាក់ផ្អើល និង​មាន​ការ​ងឿង​ឆ្ងល់​ពី​ទស្សនវិស័យ​របស់​លោក​ទៅ​ថ្ងៃ​អនាគត។

តើ​ហេតុ​អ្វី​បាន​ជា​លោក អ៊ូ វីរៈ ក្លាយ​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស? ក្នុង​បេសកកម្ម​របស់​លោក​ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ​កន្លង​មក​នេះ លោក​សម្រេច​បាន​លទ្ធផល​អ្វី​ខ្លះ ហើយ​លោក​មាន​ទិសដៅ​យ៉ាង​ណា​បន្ទាប់​ពី​ការ​លា​ឈប់​ពី​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នោះ?

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក សេក បណ្ឌិត ជាមួយ​លោក អ៊ូ វីរៈ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។