លោក ធន សារាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) ដែលបានដឹកនាំក្រុមការពារសិទ្ធិមនុស្សទៅសួរសុខទុក្ខតំណាងសហគមន៍ជនជាតិដើមភាគតិចជង និងសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ ៣នាក់ទៀត ដែលកំពុងជាប់ឃុំឃាំង កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ មានប្រសាសន៍ថា ការទៅសួរសុខទុក្ខនេះ គឺដើម្បីលើកទឹកចិត្តជនដែលត្រូវគេចាប់ខ្លួន និងចោទប្រកាន់ទាំងនេះ។
តំណាងសហគមន៍ជនជាតិដើមភាគតិចជង លោក វ៉ែន វ៉ន អាយុ ៣៦ឆ្នាំ រស់នៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានតុលាការចាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ និងចោទប្រកាន់ចំនួន ២បទចោទ គឺទាក់ទងនឹងការប្រមូលអនុផលព្រៃឈើ និងការបំបាត់វត្ថុតាង។
រីឯសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ ៣នាក់ទៀត ត្រូវបានតុលាការចាប់ខ្លួននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ តុលាការចោទប្រកាន់អ្នកទាំងបីពីបទគំរាមកំហែង និងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ ខណៈពួកគេចុះធ្វើការនៅក្នុងសហគមន៍ប្រជាពលរដ្ឋក្នុងឃុំកណ្ដោល និងឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ដើម្បីប្រឆាំងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន។
សូមស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា ជាមួយលោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក អំពីការទៅសួរសុខទុក្ខអ្នកទាំង៤ នៅក្នុងពន្ធនាគារខែត្រកោះកុង ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
