ប្រធានចលនាស្ត្រីប្រចាំទ្វីបអាមេរិកខាងជើង របស់គណបក្សសង្គ្រោះជាតិ អះអាងថា អ្នកស្រីនឹងខិតខំប្រឹងប្រែង ដើម្បីស្វែងរកការគាំទ្រធ្វើយ៉ាងណា ឲ្យមានសំឡេងស្ត្រីកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ក្នុងការចូលរួមឆាកនយោបាយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា ឆ្នាំ២០១៦-២០១៧ ខាងមុខ។
មេដឹកនាំចលនាស្ត្រីក្នុងសហរដ្ឋអាមេរិក ដ៏សកម្មរូបនេះ អះអាងថា អ្នកស្រីក៏ខិតខំស្វែងរកជំនួយមនុស្សធម៌ថែមទៀត ដើម្បីជួយដល់ស្ត្រីកំពុងមានវិបត្តិក្នុងប្រទេសកម្ពុជា និងការលើកកម្ពស់សមភាពយេនឌ័រ (Gender)។
សូមស្តាប់បទសម្ភាសន៍របស់ លោក តាំង សារ៉ាដា ជាមួយនឹង អ្នកស្រី ជែននែត សេង (Janet Seng) ប្រធានចលនាស្ត្រីក្នុងទ្វីបអាមេរិកខាងជើង ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
