បទ​សម្ភាសន៍​ស្ដីពី​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​មក​លើ​វិទ្យុ​សម្បុក​ឃ្មុំ

ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ថា វិទ្យុ​របស់​លោក​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​កាន់​តែ​ធ្ងន់ធ្ងរ ដោយសារ​រដ្ឋាភិបាល​កម្ពុជា បាន​កាត់​ផ្តាច់​សរសៃ​ឈាម​នៃ​ការ​រក​ចំណូល​សម្រាប់​ដំណើរ​ការ​វិទ្យុ​មួយ​នេះ។

0:00 / 0:00

លោក​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ប្រើ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ព័ត៌មាន ដែល​តម្រូវ​ក្រុម​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​វិទ្យុ​សម្បុក​ឃ្មុំ ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល និង​ពី​អាជ្ញាធរ​មូលដ្ឋាន​ជា​មុន​សិន។

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​របស់ លោក តាំង សារ៉ាដា នៃ​វិទ្យុ​អាស៊ីសេរី ជាមួយ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ដែល​មាន​សេចក្តី​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។