ព្រះរាជអាជ្ញាអមតុលាការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣ ខែ កក្កដា សម្រេចចាប់ឃុំខ្លួនព្រះសង្ឃមួយអង្គពីបទធ្វើទារុណកម្មធ្ងន់ធ្ងរលើកូនសេក្ខដែលមានអាយុ៩ឆ្នាំ។
ព្រះសង្ឃព្រះនាម ខាត់ សុទី ព្រះជន្ម២១ព្រះវស្សា គង់នៅវត្តឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវផ្សឹក និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត បន្ទាប់ពីរកឃើញថាបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរលើកុមារា តន រតនា អាយុ៩ឆ្នាំ ជាកូនសេក្ខ ។
លោក ស៊ុម ចាន់គា មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ខេត្តបន្ទាយមានជ័យឯទង្វើព្រះសង្ឃអង្គនេះគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តែសាទរចំពោះការខ្នះខ្នែងរបស់អាជ្ញាធរ និងព្រះរាជអាជ្ញាជួយអន្តរាគមន៍រឿងនេះ៖ «អ្វីដែលសំខាន់ឃើញភាពយកចិត្តទុកដាក់គ្រប់មជ្ឈដ្ឋានទាំងអស់លើកុមារហ្នឹង បាទ ! ហើយមួយទៀតទៅលើភាពទុច្ចរិត កើតឡើងពីបុគ្គលដែលជាអ្នកបួស បែរទៅជាគាត់ប្រព្រឹត្តនូវអមនុស្សធម៌ទៅលើក្មេង » ។
លោក ស៊ុម ចាន់គាស្នើដល់ព្រះមេគណ និងវិន័យខេត្តពង្រឹងវិន័យដល់ព្រះសង្ឃផ្សេងៗទៀត ដើម្បីជៀសផុតការប្រព្រឹត្តិអំពើខុសវិន័យផ្សេងៗរបស់ព្រះសម្ពុទ្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
