អគ្គលេខាធិការសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាយឌៀ (IDEA) លោក ហេង សំអ៊ន អោយដឹងថា ពិធីបួងសួងនៅពេលនេះ មានគោលបំណងទាមទារអោយរដ្ឋាភិបាលដោះលែង លោក វន់ ពៅ ប្រធានសមាគម អាយឌៀ សកម្មជនការពារសិទ្ធិមនុស្ស និងកម្មករ ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី២ និងទី៣ មករា នៅរោងចក្រ យ៉ាក ជីន (Yak Jin) និងនៅផ្លូវវ៉េងស្រង។
«សំឡេង»
អ្នកចូលរួមក្នុងពិធីនៅល្ងាចនេះ បានលើកបង្ហាញបដា និងរូបថតរបស់សកម្មជនការពារសិទ្ធិមនុស្សចំនួន ៣នាក់ គឺលោក វន់ ពៅ លោក ថេង សាវឿន និងលោក ច័ន្ទ ពុទ្ធិស័ក ដោយសរសេរពាក្យថា ដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករ។
ការជួបប្រជុំនោះ បានធ្វើក្នុងរយៈពេលប្រហែល ១ម៉ោង ដោយបានរំសាយទៅវិញនៅម៉ោង ៦ និង ៣០នាទី បន្ទាប់ពីក្រុមសហជីពបានថ្លែងពីការទាមទាររបស់ពួកគេ និងព្រះសង្ឃបានសូត្រធម៌បង្សុកូលឧទ្ទិសកុសលដល់អ្នកស្លាប់។
អ្នករៀបចំពិធីនេះបញ្ជាក់ថា អង្គការដៃគូនៅក្នុងប្រទេសសិរីលង្កា ក៏ធ្វើពិធីនេះនៅពេលដំណាលគ្នានេះដែរ ដើម្បីបួងសួងដល់វិញ្ញាណក្ខន្ធកម្មករដែលស្លាប់ក្នុងការតវ៉ា និងទាមទារដោះលែងមនុស្សចំនួន ២៣នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។