មតិ​ជុំវិញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​និង​អ.ស.ប

0:00 / 0:00

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ស្វាគមន៍​ផង និង​បារម្ភ​ផង​ចំពោះ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា និង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​ថា នឹង​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​នៅ​ពេល​អនាគត។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត នៅ​ថ្ងៃ​ទី​៦ ខែ​តុលា សាទរ​ចំពោះ​កិច្ច​ព្រមព្រៀង​រវាង​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា និង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​ថា នឹង​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​នៅ​ពេល​អនាគត។

សេចក្ដី​សាទរ​របស់​លោក អំ សំអាត គឺ​សំដៅ​លើ​ភាព​ប្រាកដ​ប្រជា​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ៖ «ខ្ញុំ​គិត​ថា ប្រសិន​បើ​កិច្ច​សហការ​ហ្នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ មាន​ឆន្ទៈ​ពិត​ប្រាកដ វា​ជា​ការ​មួយ​ជួយ​សម្រួល​ដែរ​ដល់​អង្គការ​សិទ្ធិមនុស្ស​ជាតិ សិទ្ធិមនុស្ស​ក្នុង​ស្រុក​នានា ដែល​គាត់​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ហ្នឹង។ គឺ​បើ​សិន​ជា​យើង​មាន​ឆន្ទៈ​តែ​មួយ​ក្នុង​ការ​ផ្ដល់​កិច្ច​ការពារ​ដល់​ដែល​ត្រូវ​គេ​រំលោភ​ផ្នែក​សិទ្ធិមនុស្ស ក៏​ដូច​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស ជា​ពិសេស​ការ​ការពារ​សកម្មជន ការពារ​សិទ្ធិមនុស្ស សកម្មជន​ការពារ​បរិស្ថាន​ទាំង​ឡាយ ក៏​ដូច​ជា​ស្ថានភាព​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត​ហ្នឹង យើង​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ហ្នឹង នឹង​អាច​រីករាយ​ក្នុង​ការ​ផ្ដល់​ជា​ព័ត៌មាន មាន​ការ​ផ្ដល់​កិច្ចសហការ ជា​ពិសេស​តាម​រយៈ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ហ្នឹង គាត់​អាច​ធ្វើ​ការ​សហការ​ជាមួយ​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា ហ្នឹង ធ្វើ​ការ​រួម​គ្នា​បាន។ នេះ​បើ​សិន​ជា​មាន​ឆន្ទៈ​ពិត​ប្រាកដ»។

ប៉ុន្តែ​លោក​ក៏​បារម្ភ​ដែរ ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ៖ «»។

មន្ត្រី​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ក៏​សាទរ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​របស់​ស្ថាប័ន​ទាំង​ពីរ​នេះ​ដែរ ដែល​ថា នឹង​រួម​គ្នា​ពិនិត្យ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស៖ «»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក វណ្ណ សូផាត នៅ​តែ​បារម្ភ​ថា ប្រសិន​បើ​កិច្ច​សហប្រតិបត្តិការ​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​ជាតិ ធ្វើ​ឡើង​ដោយ​សុឆន្ទៈ​ពិត​ប្រាកដ៖ «»។

បញ្ហា​នេះ​លោក​នៅ​តែ​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​នៅ​ឡើយ​ទេ ព្រោះ​របាយការណ៍​ករណី​រំលោភ​សិទ្ធិមនុស្ស​កន្លង​មក ភាគី​រដ្ឋាភិបាល​តែង​តែ​បដិសេធ ទោះ​ជា​ព័ត៌មាន​ក្នុង​របាយការណ៍​ទាំង​នោះ​ទទួល​បាន​មក​តាម​ពាក្យ​បណ្ដឹង​ជាក់​ស្ដែង​ក៏​ដោយ៖ «»។

កិច្ច​ព្រមព្រៀង​ក្នុង​បន្ត​ពង្រឹង​សហប្រតិបត្តិការ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ​រវាង​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា គឺ​លោក កែវ រ៉េមី និង​តំណាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា។ ស្ថាប័ន​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា ៣​ចំណុច គឺ​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​បណ្ដុះបណ្ដាល​ពីរ​របៀប​សរសេរ​របាយការណ៍​ដល់​មន្ត្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា។ ទី​ពីរ កសាង​ទំនុក​ចិត្ត​រវាង​គ្នា ដើម្បី​រួម​គ្នា​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ទី​បី បង្កើត​ក្រុម​ការងារ​រួម​គ្នា​មួយ​ក្នុង​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ព្រម​ទាំង​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​អំពី​សិទ្ធិមនុស្ស។

ថ្វី​បើ​កិច្ច​ព្រមព្រៀង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​ថ្មី បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ តុលា ក្ដី ក៏​សមាជិក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កត្តា អ៊ន ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ស្ដីពី​បណ្ដឹង​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​ជា​គោលការណ៍​នៅ​ឡើយ គឺ​មិន​ទាន់​បាន​អនុវត្តន៍​អ្វី​ទេ៖ «»។

លោក​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ក្នុង​រយៈកាល​កន្លង​មក ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ធ្លាប់​សហការ​គ្នា​ខ្លះ​មក​ហើយ៖ «»។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) [ឆ្វេង] ពេល​ចូល​ជួប​មន្ត្រី​រដ្ឋាភិបាល​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Brach Chev
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) [ឆ្វេង] ពេល​ចូល​ជួប​មន្ត្រី​រដ្ឋាភិបាល​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Brach Chev (RFA/Brach Chev)

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ជា​ស្ថាប័ន​មួយ​រៀបចំ​របាយការណ៍​ស្ដីពី​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ដាក់​ជូន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​រៀង​រាល់ ៥​ឆ្នាំ​ម្ដង។

ស្ថានភាព​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​ដែល​អង្គការ​សហប្រជាជាតិ​យក​ចិត្ត​ទុក​ដាក់​ឃ្លាំ​មើល​ជា​និច្ច។ ជា​រៀង​រាល់​ឆ្នាំ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) តែង​មក​កម្ពុជា ដើម្បី​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​តាម​ដាន​ការ​អនុវត្ត​អនុសាសន៍ ដែល​អ្នកស្រី​ឲ្យ​រដ្ឋាភិបាល​សម្រាប់​កែ​លម្អ​ស្ថានភាព​ការ​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ប្រសើរ​ឡើង។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​៧ តុលា បង្ហាញ​ថា អ្នកស្រី រ៉ូណា ស្មីត នឹង​មក​កម្ពុជា​ទៀត ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា នេះ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​នយោបាយ​ទូទៅ និង​ទិដ្ឋភាព​​ផ្សេងៗ នៃ​ការ​រើសអើង។ ដំណើរ​មក​កម្ពុជា​នេះ អ្នកស្រី​នឹង​វាយ​តម្លៃ​អំពី​សិទ្ធិ​របស់​ក្រុម​ជន​ភាគ​តិច​នៅ​កម្ពុជា។ អ្នក​ក៏​គ្រោង​ជួប​មន្ត្រី​រាច​រដ្ឋាភិបាល ទូត និង​អង្គការ​សង្គម​ស៊ីវិល ដែល​ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​របស់​អ្នកស្រី។ ក្នុង​នោះ ក៏​អ្នកស្រី​ក៏​នឹង​ជួប​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដែរ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ថ្លែង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ថា លោក​បាន​ទទួល​ដំណឹង​អំពី​ទស្សនកិច្ច​របស់​អ្នកស្រី រ៉ូណា ស្មីត មក​កម្ពុជា៖ «»។

អ្នកស្រី រ៉ូណា ស្មីត តែង​តែ​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។ អ្នកស្រី​នឹង​បង្ហាញ​របាយការណ៍​របស់​អ្នកស្រី​បន្ទាប់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ទៀត​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៧ ខាង​មុខ។

នៅ​ពេល​បញ្ចប់​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​កម្ពុជា លើក​នេះ អ្នកស្រី រ៉ូណា ស្មីត ក៏​នឹង​ធ្វើ​សន្និសីទ​កាសែត​អំពី​លទ្ធផល​ទស្សនកិច្ច​របស់​អ្នកស្រី​ ក្នុង​រយៈ​ពេល ១០​ថ្ងៃ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។