ទស្សនៈ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ពី​ក្រុម​យុវជន​ចំពោះ​លោក ស៊ូប៊ែឌី

ដោយ ខែ សុណង
2013-05-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សុរិយា ស៊ូប៊ែឌី ៦១០
និស្សិត​លើក​បដា​ថ្កោលទោស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បន្ទាប់​ពី​លោក​បញ្ចប់​ការ​ធ្វើ​បទ​បាឋកថា​របស់​លោក នៅ​ល្ងាច​ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០១៣។
RFA/Leng Maly

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ឃ្លាំ​មើល​បញ្ហា​សង្គម និង​យុវជន​នៅ​កម្ពុជា បាន​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​យុវជន​មួយ​ក្រុម​ដែល​បាន​ប្រឆាំង​ដោយ​ផ្ទាល់​នៅ​ចំពោះ​មុខ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថា​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​របស់​លោក​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត។ ប៉ុន្តែ សង្គម​ស៊ីវិល​ខ្លះ​បាន​អះអាង​ថា ការ​ប្រឆាំង​របស់​ក្រុម​យុវជន​នោះ គឺ​ជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​អ្នក​នយោបាយ។

«សំឡេង​ស្រែក​ហោរ»

នេះ​ជា​សំឡេង​ស្រែក​បញ្ចើចបញ្ចើ​របស់​យុវជន​មួយ​ក្រុម សំដៅ​ទៅ​លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បន្ទាប់​ពី​លោក​បាន​ថ្លែង​បាឋកថា នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២១ ឧសភា។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២១ ឧសភា រៀបចំ​សិក្ខាសាលា​អប់រំ​សិទ្ធិ​មនុស្ស​មួយ ទៅ​លើ​ប្រធានបទ​ស្ដីពី​ការ​ប្រឈម​ទៅ​នឹង​ការ​ផ្សះផ្សា​ជម្លោះ​ផល​ប្រយោជន៍​នៅ​ក្នុង​ច្បាប់ ស្ដីពី​ការ​វិនិយោគ​បរទេស ដោយ​មាន​យុវជន​ប្រមាណ ៤០០​នាក់ ចូលរួម។ មូលហេតុ​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​អង្គការ​សហប្រជាជាតិ​រៀបចំ​ពិធី​នោះ ដោយសារ​តែ​សាកលវិទ្យាល័យ​នេះ គឺ​ជា​សាកលវិទ្យាល័យ​តែ​មួយ​គត់​ដែល​កំពុង​ផ្ដល់​ការ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ច្បាប់​ជំនាញ​សិទ្ធិ​មនុស្ស។

ប៉ុន្តែ ក្ដី​រំពឹង​នេះ បាន​ផ្ទុយ​ទៅ​វិញ នៅ​បន្ទាប់​ពី​លោក សុរិយា ស៊ូប៊ែឌី ធ្វើ​បាឋកថា​ស្ដីពី​ការ​ប្រឈម​ទៅ​នឹង​ការ​ផ្សះផ្សា​ជម្លោះ​ផល​ប្រយោជន៍​នៅ​ក្នុង​ច្បាប់ ស្ដីពី​ការ​វិនិយោគ​បរទេស​រួច ហើយ​បើក​ឲ្យ​ក្រុម​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​នានា សួរ​សំណួរ​ទៅ​លោក។ យុវជន​បុរស​នារី ៦​នាក់ បាន​សួរ​សំណួរ និង​បញ្ចេញ​យោបល់ ដោយ​មាន​ការ​ប្រមាថ​ទៅ​លើ​បុគ្គល​លោក​ដោយ​ផ្ទាល់។

«សំឡេង​យុវជន​សួរ​ទៅ​កាន់​លោក ស៊ូប៊ែឌី»

សំណួរ​ទាំង​នេះ ធ្វើ​ឲ្យ​មាន​ការ​អបអរ​សាទរ​ពី​និស្សិត​ដែល​ចូលរួម​ស្ដាប់​នៅ​ក្នុង​បន្ទប់​សន្និសីទ​នោះ។

«សំឡេង​ទះ​ដៃ»

តែ​ទោះ​ជា​យ៉ាង​ណា លោក ស៊ូប៊ែឌី បាន​ផ្ដល់​ចម្លើយ​ទាំង​ទឹក​មុខ​ញញឹម និង​កោតសរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​យុវជន​ដែល​ហាន​សួរ​សំណួរ​ទាំង​នេះ។

យ៉ាង​ណា​ក៏​ដោយ អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការ​ក្នុង​វិស័យ​លើក​កម្ពស់​យុវជន បាន​វាយ​តម្លៃ​ព្រឹត្តិការណ៍​ប្រឆាំង​ជំទាស់​ចំពោះ​មុខ​លោក ស៊ូប៊ែឌី ដោយ​យុវជន​មួយ​ក្រុម​នេះ ថា​ជា​ភាព​អាម៉ាស់​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ថា​ជា​ការ​រៀបចំ​ទុក​ជា​មុន ក្នុង​រូបភាព​នយោបាយ មិន​បាន​ផុស​ចេញ​ពី​បេះដូង​ពិត​របស់​យុវជន​នោះ​ទេ។

-លោក សុរិយា ស៊ូប៊ែឌី ធ្វើ​បទ​បាឋកថា​ស្ដីពី "ការ​ប្រឈម​ទៅ​នឹង​ការ​ផ្សះផ្សា​ជំលោះ​ផល​ប្រយោជន៍​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​វិនិយោគ​បរទេស" ដល់​និស្សិត​ប្រមាណ ៤០០​នាក់ នៅ​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា។

-និស្សិត​មួយ​រូប​ឡើង​ថ្កោល​ទោស​លោក សុរិយា ស៊ូប៊ែឌី ថា​មាន​ភាព​លំអៀង​ដែល​សរសេរ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា សុទ្ធតែ​អវិជ្ជមាន។

-និស្សិត​លើក​បដា​ថ្កោលទោស លោក សុរិយា ស៊ូប៊ែឌី បន្ទាប់​ពី​លោក​បញ្ចប់​ការ​ធ្វើ​បទ​បាឋកថា​របស់​លោក នៅ​ល្ងាច​ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០១៣។

-និស្សិត​លើក​បដា​សុំ​ឲ្យ​លុប​ចោល​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

-លោក សុរិយា ស៊ូប៊ែឌី ដើរ​កាត់​ជួរ​និស្សិត​តវ៉ា​នៅ​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា។

-និស្សិត​លើក​បដា​ថ្កោលទោស លោក សុរិយា ស៊ូប៊ែឌី បន្ទាប់​ពី​លោក​បញ្ចប់​ការ​ធ្វើ​បទ​បាឋកថា​របស់​លោក នៅ​ល្ងាច​ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០១៣។

-និស្សិត​លើក​បដា​ថ្កោលទោស លោក សុរិយា ស៊ូប៊ែឌី បន្ទាប់​ពី​លោក​បញ្ចប់​ការ​ធ្វើ​បទ​បាឋកថា​របស់​លោក នៅ​ល្ងាច​ថ្ងៃ​ទី​២១ ឧសភា ឆ្នាំ​២០១៣។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ឱកាស​របស់​យុវជន​ក្នុង​ការ​ក្រេប​យក​ចំណេះ​ដឹង​ពី​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស។ លោក​ថា ក្នុង​នាម​ជា​និស្សិត​ដែល​មាន​ការ​យល់​ដឹង​ច្រើន មិន​គួរ​ធ្វើ​ប្រតិកម្ម​ភ្លាមៗ​នោះ​ទេ ពួក​គេ​ត្រូវ​មាន​គំនិត​ឈរ​លើ​ការ​ពិចារណា​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើ​ការ​ប្រៀបធៀប។ លោក​ថា ព្រឹត្តិការណ៍​នេះ​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​នូវ​តម្លៃ​អប់រំ​នៅ​កម្ពុជា។

ចំណែក​ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា មាន​មតិ​ថា លោក​សូម​ឲ្យ​យុវជន​រក្សា​នូវ​វប្បធម៌​ចូលរួម​ឆ្លើយ​តប​នៅ​រាល់​បញ្ហា​នានា​នៅ​ក្នុង​សង្គម​ផ្សេងៗ។ ប៉ុន្តែ លោក​បារម្ភ​ចំពោះ​យុវជន​ពី​ការ​ទទួល​បាន​ព័ត៌មាន​ពិត ពីព្រោះ​តាម​បទ​ពិសោធន៍ យុវជន​មិន​សូវ​បាន​ទទួល​ព័ត៌មាន​ពី​សង្គម​នោះ​ឡើយ។

បើ​ទោះ​បី​ជា​មាន​ការ​លើក​សំណួរ​រិះគន់​ចំៗ​ទៅ​រូប​លោក និង​មាន​យុវជន​មួយ​ចំនួន​លើក​បដា ដោយ​សរសេរ​រិះគន់ និង​បណ្ដេញ​រូប​លោក​ចេញ​ពី​កម្ពុជា ក្ដី លោក សុរិយា ស៊ូប៊ែឌី នៅ​តែ​ឆ្លើយ​តប​ដោយ​មិន​ខឹង​សម្បារ​នោះ​ទេ។

លោក សុរិយា ស៊ូប៊ែឌី៖ «ជា​ការ​ពិត ក្នុង​ការ​រៀបចំ​ជួយ​កម្ពុជា ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ត​ទៅ​ទៀត​នោះ ដើម្បី​ឲ្យ​កាន់​តែ​ទទួល​បាន​ការ​គោរព​ពី​សហគមន៍​អន្តរជាតិ ព្រោះ​កម្ពុជា គឺ​ជា​សមាជិក​ដ៏​សំខាន់​របស់​អង្គការ​សហប្រជាជាតិ។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ក្នុង​ការ​បំពេញ​តួនាទី​ឲ្យ​កាន់​តែ​សំខាន់ សម្រាប់​អង្គការ​សហប្រជាជាតិ នោះ​គឺ​ជា​គោល​បំណង​នៃ​របាយការណ៍​របស់​ខ្ញុំ។ អ្នក​អាច​គិត​ថា​វា​មិន​គួរ​ឲ្យ​ជឿ​ទេ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា អ្នក​អាច​យល់​ក្នុង​រយៈពេល ២០​ឆ្នាំ​ខាង​មុខ ព្រោះ​ពេល​នេះ​អ្នក​នៅ​ក្មេង​នៅ​ឡើយ»

ក្នុង​បដា​ដែល​យុវជន​ទាំង​នោះ​សរសេរ ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​ផង មាន​ដូច​ជា សូម​អង្គការ​សហប្រជាជាតិ​លុប​ចោល​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចោល​ទៅ! សុរិយា ស៊ូប៊ែឌី គ្មាន​ជំហរ​អព្យាក្រឹត្យ​ជាដើម។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សម្ភាស​យុវជន​ដែល​ប្រឆាំង​នឹង​លោក ស៊ូប៊ែឌី ប៉ុន្តែ​ពួក​គេ​បដិសេធ។ ប៉ុន្តែ​និស្សិត​ម្នាក់​ក្នុង​ចំណោម​នោះ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ពួក​គេ​ជា​សមាជិក​ក្រុម​និស្សិត​នៃ​គណបក្ស​នយោបាយ។

យ៉ាង​ណា ព្រឹត្តិការណ៍​នេះ​ធ្វើ​ឲ្យ​និស្សិត​មួយ​ចំនួន​ក្នុង​បន្ទប់​សន្និសីទ​នេះ ដែល​មិន​បាន​ដឹង​មុន មាន​ភាព​ស្រឡាំងកាំង។

យុវជន អំ ថងថេង ថ្លែង​ថា នេះ​ជា​ភាព​អាម៉ាស់​មួយ និង​សោកស្ដាយ ដែល​យុវជន​មួយ​ក្រុម​ធ្វើ​បែប​នេះ។

ខុស​គ្នា​តែ ១​ថ្ងៃ​ប៉ុណ្ណោះ ក្រុម​អ្នក​ម៉ូតូ​ឌុប​បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ទៅ​លើ​លោក ស៊ូប៊ែឌី ដោយ​ប្រៀបធៀប​ដូច​លោក​ទៅ​នឹង​សត្វ​ស្វា នៅ​ខាង​មុខ​ទីស្នាក់ការ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។ លោក សុរិយា ស៊ូប៊ែឌី នឹង​បញ្ចប់​បេសកកម្ម​លើក​ទី​៩ ដើម្បី​ស្វែង​យល់​អំពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​អនុសាសន៍​ដែល​លោក​បាន​ធ្វើ​នៅ​ក្នុង​របាយការណ៍​របស់​លោក ស្ដីពី​ប្រព័ន្ធ​តុលាការ កំណែ​ទម្រង់​សភា កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​លោក នៅ​ថ្ងៃ​ទី​២៥ ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (93)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

hito

ពី perth

I think those whose complait to Mr suriya is just the tools of political party and have no idia what is going to happen to their country in the future.
he himself did not make any profit from his report at all, wake up and accept the reality,

Jul 03, 2013 10:59 PM

ក្មេងឃ្វាលគោ

ពួកនិសិ្សតម៉ាក្តាប់​​ សូមមើលប្រវត្តិសាស្រ្តខ្មែរផង​នៅលើលោកនេះ​មិនដែលមានសាសន៍ណាដូចខ្មែរទេសំលាប់ជាតិឯង​​​ដោយសាគ្មានតំណាងអង្ការសហប្រជាជាតិនេះឯង​​និស្សិតម៉ាក្តាប់ឯងកុំទាញប្រទេសខ្មែរ​អោយធ្លាក់ក្នុងរបបកុម្មុយនីសផ្តាច់ការទៀតអីមិនបានទេ​ខ្មែរលេងគាំទ្រហើយ​!!!!!!!

Jun 11, 2013 11:10 AM

និស្សិតជំនាន់ចាស់

ពី ភ្នំពេញ

សូមប្អូនទាំងអស់គ្នាពិចារណាលើចំណុចទាំងអស់នេះចុះ​ តើវាជាប្រយោជន៏របស់​លោកសូរិយាសូបាឌីរឺ? ដែលគាត់ជួយកម្ពុជា គាត់គ្មានទទួលបានប្រយោជន៏ទេ គាត់គ្រាន់តែចង់អោយកម្ពុជាទទួលបាននូវ សន្តិភាព គ្មានការគៀបសង្កត់ គ្មានការរំលោភសិទ្ធិមនុស្ស
ប្អូនទាំងអស់គ្នាជាកំលាំងកសាងជាតិ​៕

Jun 09, 2013 10:20 AM

អ្នក​អាន​អនាមិក

ទាល់តែថ្ងៃក្រោយបាត់បង់ទឹកដីឲទៅយួនអស់ ហើយនៅក្នុងសាលាគេឲរៀនភាសាយួនទើបដឹងខ្លួន។ ពយកនិស្សិតដែលគ្មានវិចារណញ្ញាណ គ្មានខួក្បាល!!

Jun 02, 2013 12:58 AM

Savy

ពី Phnom Penh

មនុស្សនេះពិតជារៀនបំបង់បាយមែន ។ គឺរៀនដើម្បីតែរៀន គឺមិនមែនរៀនដើម្បីចេះទេ ។ គឺគេថាឆ្វេង ឆ្វេង ថាស្តាំ ស្តាំតែប៉ុណ្ណោះ ។ គ្មានអីគួអោយឆ្ងល់ទេចំពោះមនុស្សប្រភេទនេះនៅលើផែនដី ។ តែក៏អាចឃើញច្រើននៅប្រទេសកម្ពុជាដែរ ។

May 31, 2013 02:49 AM

មើល​មតិ​ទាំង​អស់.