ពលរដ្ឋប្រមាណ ៨០០នាក់ រួមមានព្រះសង្ឃ ពលរដ្ឋពីតាមជនបទ កម្មកររោងចក្រ សហជីព និងនិស្សិត នៅថ្ងៃព្រឹកថ្ងៃទី១៤ វិច្ឆិកា គ្រោងនឹងនាំគ្នាតវ៉ាខាងមុខរដ្ឋសភាជាតិ ដើម្បីជំរុញឲ្យស្ថាប័ននីតិប្បញ្ញត្តិមួយនេះ កោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកឆ្លើយបំភ្លឺករណីឃុំខ្លួនសកម្មជនសហគមន៍តំបន់បឹងកក់ និងព្រះសង្ឃ។
ក្រុមសហគមន៍អះអាងថា សមត្ថកិច្ចទីក្រុងភ្នំពេញ មិនអាចចាប់ខ្លួនមនុស្ស ដោយពួកគេប្រើប្រាស់សិទ្ធិក្នុងការតវ៉ាអំពីបញ្ហាទឹកជន់លិចផ្ទះសម្បែងរបស់គេ បណ្ដាលមកពីការអភិវឌ្ឍរបស់ក្រុមហ៊ុន ស៊ូកាគូ (Shukaku) បូមខ្សាច់ចាក់ពន្លិចនោះទេ។
ក្រុមសហគមន៍ដីធ្លី បានទាមទារឲ្យមានការដោះលែងក្រុមមេដឹកនាំសហគមន៍របស់ពួកគេ ឲ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
