ប័ណ្ណសារព័ត៌មាន
2024-04-14
យុវជនមួយចំនួននាំគ្នាធ្វើយុទ្ធនាការទាមទារឱ្យអាជ្ញាធរដោះលែងលោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ពួកគាត់លើកឡើងថា លោក កើត សារ៉ាយ មិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ ផ្ទុយទៅវិញលោកជាយុវជនដែលហ៊ានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។
2024-04-11
លោក កើត សារ៉ាយ គឺជាយុវជនឈានមុខមួយរូបក្នុងការតស៊ូមតិដើម្បីបុព្វហេតុសិទ្ធិមនុស្ស បរិស្ថាន និងកសាងធនធានយុវជន ក្នុងបរិបទដែលកម្ពុជាកំពុងត្រួតត្រាដោយអំណាចផ្ដាច់ការរបស់ក្រុមគ្រួសារត្រកូលហ៊ុន។ អាជ្ញាធរបានចាប់ខ្លួនលោកជាលើកទីពីរ កាលថ្ងៃទី៥ មេសា ដោយចោទប្រកាន់ពីបទញុះញង់។ តើលោក កើត សារ៉ាយ មានប្រវត្តិយ៉ាងណា?
2024-04-10
យុវជនមួយចំនួនកោរសក់ ដើម្បីគោរពវីរភាពរបស់លោក កើត សារ៉ាយ។ អ្នកឃ្លាំមើលលើកឡើងថា ការកោរសក់របស់យុវជនទាំងនេះ បង្ហាញពីភាពក្លាហាន សាមគ្គីភាពរបស់យុវជន និងការមិនពេញចិត្ត ចំពោះការឃុំខ្លួនលោក កើត សារ៉ាយ។
2024-04-09
ពលរដ្ឋខ្មែរ នឹងតស៊ូមតិតាមមធ្យោបាយផ្សេងៗ រួមមានការដាក់ញត្តិតាមបណ្ដាទូតប្រទេសប្រជាធិបតេយ្យ និងការធ្វើបាតុកម្ម ដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម។ ការតស៊ូមតិនេះគឺឆ្លើយតបនឹងទង្វើរបស់អាជ្ញាធរវៀតណាមដែលបានចាប់ផ្សឹកព្រះសង្ឃ និងចាប់ខ្លួនពលរដ្ឋខ្មែរក្រោមនៅវត្តទ្រនំសេក ចំនួន៨ អង្គនាក់បន្ថែមទៀត កាលពីចុងខែមីន។
2024-04-08
ម្ដាយរបស់ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ហួសចិត្ត និងតក់ស្លុត បន្ទាប់ពីឮតុលាការយករឿងលោក កើត សារ៉ាយ ចុះទៅជួបប្រជាពលរដ្ឋនៅខេត្តព្រះវិហារ មកធ្វើសំអាងហេតុ ដើម្បីចោទប្រកាន់ និងឃុំខ្លួនកូនប្រុសរបស់គាត់ជាថ្មី។
2024-04-08
ពលរដ្ឋដែលកំពុងរត់ពួនក្នុងព្រៃ លោកស្រី លូត សាឡា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៧ ខែមេសាថា លោក កើត សារ៉ាយ បានចុះទៅពន្យល់ប្រជាពលរដ្ឋអំពីសិទ្ធិ និងការគោរពច្បាប់ ដោយលោកគ្មានបំណងញុះញង់ឲ្យពលរដ្ឋរងគ្រោះដីធ្លី បង្កភាពវឹកវរដល់សង្គមនោះទេ ហើយលោកចង់ឲ្យពលរដ្ឋរងគ្រោះដីធ្លីនៅស្រុកគូលែន ទទួលបានយុត្តិធម៌ និងរស់រានដោយសមរម្យ។
2024-04-06
សមត្ថកិច្ចបញ្ជូនលោក កើត សារ៉ាយ ទៅតុលាការនៅរសៀល ថ្ងៃទី០៦ ខែមេសា ដើម្បីសាកសួរ ក្រោយឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែមេសា តាមដីការបស់ព្រះរាជអាជ្ញាដោយចោទប្រកាន់ពី «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ» ស្របពេលសកម្មជនប្រមូលផ្ដុំគ្នាតវ៉ា ស្នើឱ្យសមត្ថកិច្ច ដោះលែងលោក។
2024-04-05
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ អះអាងថា កម្ពុជានឹងជួបពិភាក្សាជាមួយភាគីឥណ្ឌា ក្នុងពេលឆាប់ៗ នេះ ក្រោយការលើកឡើងថា មានជនជាតិឥណ្ឌាជាង ៥ពាន់នាក់ កំពុងជាប់នៅកម្ពុជា និងបានព្រមានពលរដ្ឋឥណ្ឌាឱ្យប្រយ័ត្នកុំឱ្យធ្លាក់ខ្លួនរងគ្រោះជាអ្នក ដែលត្រូវគេជួញដូរ ពីការសន្យាផ្ដល់ឱកាសការងាររកប្រាក់កម្រៃនៅប្រទេសកម្ពុជា។
2024-04-05
សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខណ្ឌសែនចាប់ខ្លួនប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ នៅរសៀលថ្ងៃទី៥ មេសា។ នេះបើយោង តាមការបញ្ជាក់ពីអគ្គលេខាធិការសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក ថន ស័ក្កិដា។
2024-04-04
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរកឃើញថា ដោយសារតែមានការគំរាមកំហែង និងការសូកប៉ាន់អង្គបោះឆ្នោតរបស់គណបក្សប្រឆាំង ដូច្នេះការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជាកាលពីពេលកន្លងទៅ មិនមានភាពត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។
2024-04-03
គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក (United States Commission on International Religious Freedom) ជំរុញឲ្យរដ្ឋបាលប្រធានាធិបតី (Joe Biden) ដាក់ប្រទេសវៀតណាមក្នុងបញ្ជីប្រទេសគួរឲ្យបារម្ភផ្នែករំលោភសិទ្ធិសាសនា។
2024-04-01
ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០១ ខែមេសា ថា អាជ្ញាធររដ្ឋាភិបាលវៀតណាម ដែលកម្ទេចសាលាឆទានរបស់ខ្មែរក្រោមនេះ គឺជាអំពើរើសអើងពូជសាសន៍ លើប្រជាពលរដ្ឋខ្មែរក្រោម។ ព្រះអង្គបន្តថា អាជ្ញាធរវៀតណាមធ្វើដូច្នេះ ក៏មានគោលដៅ ព្យាយាមលុបបំបាត់ពូជសាសន៍ខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ទឹកដី ដោយវៀតណាមធ្វើទុក្ខបុកម្នេញខ្មែរក្រោម មិនឱ្យមានសេរីភាព ជួបជុំគ្នាធ្វើបុណ្យទាន ព្រមទាំងរារាំងខ្មែរក្រោម មិនឱ្យមានឱកាសរៀនសូត្រ អំពីព្រះពុទ្ធសាសនា ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ នៅដែនដីកម្ពុជាក្រោម។
2024-04-01
កាលពីថ្ងៃទី២៩ ខែមីនា សារព័ត៌មាន The Indian Express បានចុះផ្សាយថា ជនជាតិឥណ្ឌាជាង ៥ពាន់នាក់ កំពុងជាប់នៅក្នុងប្រទេសកម្ពុជា ដោយការឃុំខ្លួន និងបង្ខំឱ្យពួកគេបោកប្រាស់តាមអ៊ិនធឹណិត។
2024-03-31
គណបក្សកម្លាំងជាតិកាលពីថ្ងៃទី៣០ ខែមីនា បានចេញសេចក្ដីថ្លែងការណ៍សោកស្ដាយ ចំពោះការចាប់ខ្លួនលោក អ៊ំ វីរៈរដ្ឋ និងចាត់ទុកថា នេះជារូបភាពគំរាមកំហែង និងបំភិតបំភ័យផ្នែកនយោបាយថ្មីបន្ថែមទៀតលើគណបក្សកម្លាំងជាតិ ពីព្រោះការចាប់ខ្លួនលោក អ៊ំ វីរៈរដ្ឋ នៅពេលនេះ គឺវាពាក់ព័ន្ធនឹងសំណុំរឿងចាស់កាលពីឆ្នាំ២០១៩ ដែលករណីនេះត្រូវបានអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់បានប្រកាសលើកលែងការចោទប្រកាន់ជាផ្លូវការរួចហើយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
2024-03-30
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោកកាលពីថ្ងៃទី២៩ ខែមីនា ថា ក្រោយពីបានស៊ើបអង្កេតរយៈពេលប្រមាណ ២០ឆ្នាំ តុលាការបារាំង បានប្រកាសរកឃើញជនដៃដល់លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ហើយបានកោះហៅលោក ហ៊ុន សែន ទៅសួរចម្លើយផងដែរ ក្នុងឋានៈគាត់ជាអ្នកបញ្ជា។