លោក ស៊ូប៊ែឌី លុប​ចោល​គម្រោង​ជួប​សហគមន៍​មាន​ជម្លោះ​ដី​​នៅ​បុទុមសាគរ

0:00 / 0:00

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅ​ថ្ងៃ​២២ មិថុនា នេះ លុប​ចោល​គម្រោង​ជួប​ប្រជុំ​ជាមួយ​សហគមន៍​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវែលឡុបមេន (Union Development Group) នៅ​ឃុំ​តានូន ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដោយសារ​លោក​មាន​បញ្ហា​សុខភាព។

ទោះ​ជា​យ៉ាង​ណា ក្រុម​ការងារ​របស់​លោក​ដែល​ដឹក​នាំ​ដោយ​អ្នកស្រី វ៉ាន់ ហ៊ាលី (Wan-Hea Lee) តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​មក​ជួប​ប្រជា​សហគមន៍​មាន​ជម្លោះ​ដី​ដូច​ការ​គ្រោង​ទុក។

ការ​ខក​ខាន​របស់​លោក សុរិយា ស៊ូប៊ែឌី នេះ បន្ទាប់​ពី​លោក​បាន​ជួប​ប្រជាពលរដ្ឋ​តាម​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ចំនួន ២ នៅ​ឃុំ​ជីខលើ ខេត្ត​កោះកុង និង​សហគមន៍​ស្ពានឆេះ នៅ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​២១ ខែ​មិថុនា។

មន្ត្រី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ជួប​តំណាង​ក្រុមហ៊ុន Union Development Group នៅ​ថ្ងៃ​ទី​២២ មិថុនា ២០១៤ នា​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។
មន្ត្រី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ជួប​តំណាង​ក្រុមហ៊ុន Union Development Group នៅ​ថ្ងៃ​ទី​២២ មិថុនា ២០១៤ នា​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។ (RFA/Uon Chhin)

នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក សុរិយា ស៊ូប៊ែឌី បាន​ដាក់​កម្មវិធី​ចំនួន​ពីរ​ថ្ងៃ ទៅ​ជួប​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ដើម្បី​ស្ដាប់​ផ្ទាល់​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្នុង​សហគមន៍ ហើយ​ដោយ​លោក​គ្រោង​នឹង​យក​ពាក្យ​បណ្ដឹង ការ​ស្នើ​សុំ​នានា​របស់​ពលរដ្ឋ ទៅ​ដាក់​ជូន​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​និង​ស្វែង​រក​ដំណោះ​ស្រាយ។

សូម​​​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​​របស់​លោក សេក បណ្ឌិត៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។