ប្រធាន​គុក​ត្រពាំងផ្លុង​មិន​ឲ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ជួប​អ្នក​ជាប់​ឃុំ​២២​នាក់

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ប្រហែល ២០​នាក់ ដឹក​នាំ​ដោយ លោក សុន ឆ័យ រួម​ទាំង​ក្រុម​គ្រួសារ​អ្នក​ជាប់​គុក​ត្រពាំងផ្លុង មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​អ្នក​ជាប់​ឃុំ ២២​នាក់ ដែល​រដ្ឋាភិបាល​ចាប់​ដាក់​គុក កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ទេ នៅ​ថ្ងៃ​ទី​៤ កុម្ភៈ នេះ។

0:00 / 0:00

ប្រធាន​គុក​ត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម លោក គៀ សុវណ្ណា បាន​ប្រាប់​ក្រុម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ អំពី​មូលហេតុ​ដែល​លោក​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ជួប​អ្នក​ជាប់​ឃុំ ២២​នាក់ នោះ គឺ​ដោយសារ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ មិន​មាន​លិខិត​អនុញ្ញាត​ពី​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សូត សុខប្រាថ្នា ពី​ខេត្ត​កំពង់ចាម ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។