ក្រុម​ការងារ​អ.ស.ប មិន​អាច​សុំ​កិច្ច​សហការ​ពី​អាជ្ញាធរ​សង្គ្រោះ​ជនជាតិ​ម៉ុងតាញ៉ា​១៣​នាក់

ក្រុម​ការងារ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស និង​ជន​ភៀស​ខ្លួន បាន​ចាក​ចេញ​ពី​ខេត្ត​រតនគិរី នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ដោយសារ​មិន​អាច​សុំ​កិច្ច​សហការ​ពី​មន្ត្រី​អាជ្ញាធរ​ខេត្ត ដើម្បី​សង្គ្រោះ​ជន​ភៀស​ខ្លួន​វៀតណាម ១៣​នាក់ កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ។

មិន​មាន​ការ​អធិប្បាយ​ណា​មួយ​ពី​មន្ត្រី​ក្រុម​ការងារ​ទាំង​ពីរ​ក្រុម​នេះ​ទេ ក៏ប៉ុន្តែ​ប្រភព​មន្ត្រី​ប៉ូលិស​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ស្នងការ​រង​នគរបាល​ខេត្ត បាន​ស្នើ​ឲ្យ​ក្រុម​ការងារ​នេះ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ ទើប​អាជ្ញាធរ​មូលដ្ឋាន​ផ្តល់​កិច្ច​សហការ​ជាមួយ​អង្គការ​ទាំង​ពីរ​បាន។

យ៉ាង​នេះ​ក្តី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ជន​ភៀស​ខ្លួន​ទាំងអស់​កំពុង​លាក់​ខ្លួន​នៅ​កន្លែង​មាន​សុវត្ថិភាព​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។