ក្នុងដំណើរទស្សនកិច្ចរបស់លោកលើកនេះ លោក ម៉ៃឃើល ផូសនើរ បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង មន្ត្រីអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយ និងមន្ត្រីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលលោកឱ្យដឹងថា ក្នុងជំនួបទាំងនោះ គឺដើម្បីពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស សេរីភាពនយោបាយ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
មុននឹងបញ្ចប់ទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោកនៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១៩ កុម្ភៈ លោកឧបការីរដ្ឋមន្ត្រី ម៉ៃឃើល ផូសនើរ ធ្វើសន្និសីទសារព័ត៌មានមួយនៅឯស្ថានទូតសហរដ្ឋអាមេរិក ក្នុងរាជធានីភ្នំពេញ ដើម្បីជម្រាបជូនអ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។