ជនជាតិ​ដើម​ភាគ​តិច​នៅ​ព្រះវិហារ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​ជិត ​៥០០​នាក់ ក្នុង​ខេត្ត​ព្រះវិហារ បាន​ដង្ហែ​ក្បួន​គោយន្ត​ចេញ​ពី​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី ដើម្បី​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​លើក​ទី​១១ សម្រាប់​កម្ពុជា នៅ​ក្រុង​ព្រះវិហារ ក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​នៃ​មន្ទីរអប់រំ​ខេត្ត។
តាម​រយៈ​ពិធី​នេះ ពួកគាត់​សុំ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល គោរព​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពួក​គាត់​ឲ្យ​បាន​ពេញលេញ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សេក បណ្ឌិត តាម​ការ​សាកសួរ​របស់​លោក ម៉ម មុនីរតន៍៖

ជនជាតិ​ដើម​ភាគ​តិច​ច្រើន​អម្បូរ​រស់​នៅ​កម្ពុជា មាន ១,៤% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប។ ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​ច្រើន​រស់​នៅ​តំបន់​ព្រៃភ្នំ​ដាច់​ស្រយាល​ពី​ទីប្រជុំជន មាន​ក្នុង​ខេត្ត​កោះកុង ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្ត​រតនគិរី ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។