អភិបាលខេត្តសៀមរាប លោក ស៊ូ ភិរិន្ទ បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមអាជ្ញាធរខេត្តនឹងសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើដើម្បីចុះបង្ក្រាប ៖ «ជារួម ជាច្បាប់ ខេត្តមិនមានសិទ្ធិទេ គឺនាយកដ្ឋានរដ្ឋបាលព្រៃឈើនិងក្រសួងកសិកម្មយើង ដែលគេឲ្យដឹកទៅណាមកណាតាមច្បាប់តាមទម្លាប់របស់គេ។ និយាយឲ្យខ្លី យើងរួមគ្នាសហការ ថ្ងៃហ្នឹងខ្ញុំឲ្យគេចុះទៅហើយដើម្បីចាត់ចែងការងារហ្នឹង។ ឆ្លៀតឱកាសអ៊ីចឹងហើយ ពេលភ្ជុំអីអ៊ីចឹង។ បងនឹងចាត់ចែងកិច្ចការឲ្យបានត្រឹមត្រូវ»។
យោងតាមប្រជាសហគមន៍នៃឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ឲ្យដឹងគឺឈ្មួញកំពុងកាប់ឈើយ៉ាងពេញទំហឹងនៅតំបន់នោះ ក្រោមរូបភាពលាក់កំបាំងខ្លះនិងចំហខ្លះ ហើយថា អាជ្ញាធរមានសមត្ថកិច្ច មិនទាន់មានចាត់វិធានការ ឲ្យបានតឹងរ៉ឹង ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះនៅឡើយទេ៕
