សង្គម​ស៊ីវិល​សុំ​ឲ្យ​អន្តរជាតិ​ឃ្លាំ​មើល​សវនាការ​កាត់​ក្ដី​អ្នក​បឹង​កក់​១៣​នាក់

អង្គការ​អន្តរជាតិ​ចំនួន​៧ ជំរុញ​អោយ​គណៈកម្មាធិការ​នីតិកម្ម​របស់​អង្គការ​សហប្រជាជាតិ និង​ស្ថានទូត​នៃ​ប្រទេស​ចំនួន​២២ ប្រចាំ​នៅ​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ចំពោះ​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ កាត់​ក្ដី​តំណាង​អ្នក​ភូមិ​បឹង​កក់​ចំនួន​១៣​នាក់។
2012-06-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បឹង​កក់ ឧសភា ៣០៥
កូនៗ​របស់​អ្នក​ភូមិ​បឹង​កក់​ដែល​កំពុង​ជាប់​ពន្ធនាគារ បួង​សួង​សុំ​ឲ្យ​ដោះលែង​ម្ដាយ នៅ​មុខ​ក្រសួង​យុត្តិធម៌ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១២។
RFA/Uon Chhin

អង្គការ​អន្តរជាតិ​ចំនួន​៧​នោះ បាន​ផ្ញើ​លិខិត​ចំនួន​២​ដាច់​ដោយ​ឡែក​ពី​គ្នា ចុះ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២។ លិខិត​ទី​១ បាន​ផ្ញើ​ជូន​អ្នកស្រី ហ្វារីដា សាហីដ (Farida Shaheed) ជា​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​វប្បធម៌ និង​ជា​ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​របស់​អង្គការ​សហប្រជាជាតិ ដោយ​បាន​ស្នើ​សុំ​ឲ្យ​គណៈកម្មការ​នេះ​អន្តរាគមន៍ តាម​រយៈ​ការ​ថ្លែង​ការណ៍​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ឲ្យ​ចូល​រួម​សង្កេត​ការណ៍​ករណី​អ្នក​បឹង​កក់ ចំនួន​១៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

ចំណែក​លិខិត​មួយ​ទៀត បាន​ផ្ញើ​ទៅ​បណ្ដា​ស្ថានទូត​នៃ​ប្រទេស​ចំនួន​២២ ដោយ​បញ្ជាក់​ថា តុលាការ​ សាលា​ឧទ្ធរណ៍ បាន​កំណត់​បើក​សវនាការ​ករណី​អ្នក​បឹង​កក់​ទាំង​១៣​នាក់ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ហើយ​អង្គការ​អន្តរជាតិ​ទាំង​៧ បាន​ស្នើ​អោយ​បណ្ដា​ស្ថានទូត​ទាំង​២២ ផ្ដល់​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន ឲ្យ​ចូល​រួម​ឃ្លាំ​មើល​សវនាការ​នោះ។

អង្គការ​ទាំង​៧​នោះ​រួម​មាន អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) អង្គការ​អ្នក​ការពារ​សិទ្ធិ​ជន​ស៊ីវិល (Civil Right Defenders) អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) និង អង្គការ Freedom House ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល