លោក ចាន់ សុផល នាយកសមាគមសេដ្ឋកិច្ចកម្ពុជា ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា រដ្ឋាភិបាលមួយដឹកនាំដោយមេដឹកនាំដដែល គឺជារដ្ឋាភិបាលមានបទពិសោធន៍ក្នុងកិច្ចការធ្វើអាជីវកម្មនិងជំនួញ ។
អ្នកខ្លះទៀតថាគេចង់បានស្ថិរភាពទើបគេហ៊ានដាក់ទុនរកស៊ី ប៉ុន្តែសមាជិកសភាពីគណបក្សសមរង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍ថារដ្ឋាភិបាលគ្រប់គ្រងដោយបក្សប្រជាជនជាង២០ឆ្នាំមកហើយ គេឃើញភាពក្រីក្រនៅតែខ្ពស់ អំពើពុករលួយ អតិផរណា ការច្បាមចាប់យកដី ការកាប់ព្រៃឈើ និងអន្តោប្រវេសន៍ខុសច្បាប់ នៅតែមានដដែល ៕
