ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ត្រៀមបង្ហាញវប្បធម៌បុរាណ និងទំនើបរបស់ខ្លួន ដើម្បីផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ចុះថ្ងៃទី៦ ខែកុម្ភៈ បានឲ្យដឹងថា ជប៉ុននឹងរៀបចំបើកមហោស្រពមានឈ្មោះថា គីហ្សូណា ជប៉ុន-កម្ពុជា (Japan Cambodia Kizuna) ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្រុងភ្នំពេញ វេលាម៉ោង ៦ល្ងាច។
មហោស្រពនេះក៏មានការប្រគំតន្ត្រីពិសេសរបស់ក្រុមតន្ត្រីករ អោន (AUN) ជាក្រុមតន្ត្រីករផ្នែកឧបករណ៍តន្ត្រីបុរាណជប៉ុន ដ៏ល្បីល្បាញលើពិភពលោក និងការប្រគំតន្ត្រីសម័យទំនើបរបស់ក្រុមរ៉ាម វ៉ាយអឺ (RAM WIRE) ជាក្រុមតន្ត្រីមានប្រជាប្រិយភាពបំផុតនៅជប៉ុន។
ស្ថានទូតជប៉ុន ក៏បានឲ្យដឹងថា មហោស្រពនេះក៏មានចាក់បញ្ចាំងខ្សែភាពយន្តរបស់ជប៉ុន មានចំណងជើងថា «យើងមិនអាចផ្លាស់ប្ដូរពិភពលោកនេះបានក៏ពិតមែន ប៉ុន្តែយើងគ្រាន់តែចង់សាងសង់សាលាមួយនៅកម្ពុជា»។
ខ្សែភាពយន្តនេះនិពន្ធឡើងផ្អែកលើទិដ្ឋភាពជាក់ស្ដែងរបស់និស្សិតជប៉ុន ដែលបានសាងសង់អគារសិក្សាមួយក្នុងប្រទេសកម្ពុជាកន្លងមក ហើយថា ខ្សែភាពយន្តនេះសម្ដែងដោយលោក អូសាមូ មូកៃ ជាឯកអគ្គរាជទូតសុឆន្ទៈរវាងជប៉ុន និងកម្ពុជា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
កិច្ចប្រជុំអាស៊ានលើបញ្ហាជម្លោះសមុទ្រចិនទទួលបានលទ្ធផលវិជ្ជមាន
រដ្ឋាភិបាលកំពុងកែសម្រួលប្រពៃណីទំនៀមទម្លាប់ឲ្យក្លាយជាក្បួនខ្នាតជាតិ
នាវាចម្បាំងទី៧ របស់អាមេរិក ចាកចេញពីក្រុងព្រះសីហនុ
សាលារៀនភាសាចិនរីកដុះដាលនៅកម្ពុជា
កិច្ចប្រជុំមន្ត្រីការពារជាតិចាប់ផ្ដើមនៅសៀមរាប
ជប៉ុនផ្ដល់ជំនួយជិត ១៩លានដុល្លារ ឲ្យកម្ពុជា
សាលាបញ្ញាសាស្ត្រគ្រោងបំបួសយុវជន ៣០០នាក់
លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន
កម្ពុជា-សិង្ហបុរីឯកភាពគ្នាបន្តដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង
មតិ
Click here to add your own comment