អ្នកស្រី ម៉ាកសឺឡែន ការ៉ុង ជាកូនរបស់លោក ហ្ស៊ីល ការ៉ុង (Gilles CARON) បានថ្លែងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ នៅឯស្តូបក្បែរសណ្ឋាគារឡឺរ៉ូយ៉ាល់ គ្រួសាររបស់គាត់បានដឹងថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៧០ ចេញពីភ្នំពេញ ទៅប្រទេសវៀតណាម ហើយបានបាត់ដំណឹងដោយរកឃើញតែរថយន្តនៅមាត់ទន្លេនៅម្ដុំភូមិជីភូ ខេត្តស្វាយរៀង ចម្ងាយ ១២គីឡូម៉ែត្រពីព្រំដែនវៀតណាម។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការសង់ស្តូបរំលឹកនៅសួនច្បារនៅក្បែរសណ្ឋាគារឡឺរ៉ូយ៉ាល់ នោះ គឺជាទីតាំងចុងក្រោយដែលអ្នកកាសែតបរទេសទាំងអស់បានស្នាក់នៅ និងធ្វើការក្បែរក្រសួងឃោសនាការដើម្បីបញ្ជូនសារទូរលេខផ្សេងៗនោះ ហើយការដាក់រូបថតនេះ គឺដើម្បីឲ្យក្រុមគ្រួសាររបស់អ្នករងគ្រោះទាំងនោះមកគោរព។
លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ក្នុងសង្គ្រាម ៥ឆ្នាំ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅប្រទេសកម្ពុជា គឺមានអ្នកសារព័ត៌មានស្លាប់ ៣៥នាក់ គឺច្រើនជាងសង្គ្រាមនៅប្រទេសវៀតណាម រយៈពេល១០ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
