កិច្ចប្រជុំអំពីដំណើរកម្ពុជាឆ្ពោះទៅរកជ្រោះមរណៈក្នុងសហព័ន្ធឥណ្ឌូចិននេះ នឹងរៀបចំនៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០០៩ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៥ល្ងាច នៅមណ្ឌលសហគមន៍អាលីងតុន នៅរដ្ឋវឺជ្ហីញ៉ា សហរដ្ឋអាមេរិក។
លោកស្រីបណ្ឌិត ចក់ សាខុន ប្រធានចលនាខ្មែរម្ចាស់ស្រុក និងលោក ស៊ាន ម៉ាសាវ៉ាង ប្រធានគណៈកម្មការនយោបាយនៃចលនាខ្មែរម្ចាស់ស្រុក នឹងមានវត្តមានជាវាគ្មិនក្នុងជំនួបនេះ ដោយមានទាំងបង្ហាញឯកសារសំខាន់ៗ និងផ្តល់ឱកាសដល់លោកអ្នកនាងដែលចូលរួមអាចសាកសួរ បញ្ចេញមតិយោបល់ ក្នុងបំណងជួយឲ្យជាតិនិងមាតុភូមិខ្មែររស់៕
