ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមជាង ៣០០នាក់ បានរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្សលើកទី៦១ នៅថៃ្ងព្រហស្បតិ៍នេះ ដោយស្ងាត់ស្ងៀមនៅក្នុងបរិវេណគេហដ្ឋានរបស់តំណាងរាស្រ្តគណបក្ស សមរង្ស៊ី គឺលោក យុទ្ធ ថារ៉ូ ដើម្បីទាមទារសិទ្ធិមនុស្សរបស់ខែ្មរកម្ពុជាក្រោមនៅលើទឹកដីខែ្មរកម្ពុជាក្រោម។
លោក ថាច់ សេដ្ឋា ជាប្រធានសហគមន៍ខែ្មរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា យើងចង់បង្ហាញថា គ្រួសារខែ្មរកម្ពុជាក្រោមត្រូវការឲ្យមានការគោរពសិទ្ធិមនុស្ស ហើយយើងចង់ ឲ្យរដ្ឋាភិបាលកម្ពុជាផ្តោតការយកចិត្តទុក្ខដាក់ចំពោះខ្មែរកម្ពុជាក្រោមដែលបានភៀសខ្លួន និងកំពុងតែរស់នៅក្នុងប្រទេសកម្ពុជាដោយផ្តល់ភាពស្របច្បាប់នានាដើម្បីឲ្យពួកគាត់ងាយស្រួលរកការងារធ្វើ។
ពិធីនោះបានធ្វើទ្បើងនៅក្នុងផ្ទះ នៅគ្រាដែលការស្នើសុំរៀបចំពិធីនោះនៅក្នុងរមណីយដ្ឋានមួយនៅក្នុងទីក្រុងភ្នំពេញ មិនត្រូវបានឆ្លើយតបទាន់ពេលវេលាពីអាជ្ញាធរ។
មានតំណាងរាស្រ្តគណបក្សសមរង្ស៊ី, គណបក្សសិទ្ធិមនុស្ស, គ្រួសារខែ្មរកម្ពុជាក្រោម និងមន្រ្តីអាជ្ញាធរមូលដ្ឋានដើមកំណើតខែ្មរកម្ពុជាក្រោមមួយចំនួនបានចួលរួមផងដែរ៕
