ព្រះមហាក្សត្រ​យាង​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​វៀតណាម​វិញ​ហើយ

ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ បន្ទាប់​ពី​បាន​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ចំនួន ៣​ថ្ងៃ​រួច​មក ។

ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ចំនួន ៣​ថ្ងៃ​នៅ​វៀតណាម ត្រូវ​មន្ត្រី​ក្រុង​ហាណូយ បាន​ពណ៌នា​ថា ជា​កិច្ចពង្រឹង​ការយោគយល់​គ្នា​ទៅវិញ​ទៅមក​រវាង​កម្ពុជា​និង​វៀតណាម និង​ដើម្បី​ផ្តល់​ផលប្រយោជន៍​ចំពោះ​ប្រទេស​ទាំង​២ ផង​ដែរ ។

ព្រះមហាក្សត្រ​ខ្មែរ ត្រូវ​វិទ្យុ​រដ្ឋ​របស់​វៀតណាម​ដក​ស្រង់​ព្រះរាជ​បន្ទូល ដែល​បញ្ជាក់​ថា ព្រះអង្គ​មាន​មោទនភាព​ដែល​មាន​មិត្ត​ស្មោះត្រង់ និង​អ្នក​ជិត​ខាង​ល្អ ដូច​ប្រទេស​វៀតណាម​នេះ ៕