ព្រះមហាក្សត្រ​ខ្មែរ​នឹង​យាង​ទៅ​វៀតណាម​នៅ​សប្ដាហ៍​ក្រោយ

ព្រះមហាក្សត្រ​ខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី គ្រោង​នឹង​យាង​ធ្វើ​ទស្សនកិច្ច នៅ​ប្រទេស​វៀតណាម នា​សប្ដាហ៍​ក្រោយ ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ព្រះអង្គ​នឹង​ថ្វាយ​កម្រងផ្កា​នៅ​ផ្នូរ​អតីត​មេដឹកនាំ​កុម្មុយនីស្ដ​វៀតណាម ហូ ជីមិញ ផងដែរ ។

ព្រះបរមនាថ នរោត្តម សីហមុនី ក៏គ្រោង​នឹង​ជួប​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​វៀតណាម ផងដែរ រួមមាន​ប្រធានាធិបតី​វៀតណាម លោក Nguyen Minh Triet ៕