ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ត្រូវ​បាន​ដាក់​ក្នុង​ក្រដាស​ប្រាក់​២​ម៉ឺន​រៀល​ថ្មី

កម្ពុជា​បាន​ដាក់​រូប​ព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុង​ក្រដាស​ប្រាក់ ២​ម៉ឺន​រៀល​បោះពុម្ព​ថ្មី ដែល​បាន​ចេញ​ឲ្យ​ប្រើប្រាស់​កាលពី​ដើម​សប្តាហ៍​នេះ ស្រប​ពេល​ដែល​មាន​កិច្ច​ប្រារព្ធ​ពិធី​អបអរ​ចម្រើន​ព្រះជន្ម​ព្រះអង្គ ។

សូម​ជម្រាប​ថា ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ ១៩៥៣ ។

ក្រដាស​ប្រាក់​រៀល​នៅ​កម្ពុជា​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​បច្ចុប្បន្ន មាន​ពី​ក្រដាស​តូច​បំផុត ៥០​រៀល រហូត​ដល់​ក្រដាស ១០​ម៉ឺន​រៀល ។

សូម​ជម្រាប​ថា ក្រដាស​ប្រាក់ ២​ម៉ឺន​រៀល​នា​ពេល​នេះ​មាន​តម្លៃ​ស្មើ​នឹង​ប្រាក់ ៥​ដុល្លារ​អាមេរិក ៕