មន្ត្រី​ខ្មែរ​ក្រោម​និយាយ​អំពី​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​សម្រាប់​ខ្មែរ​ក្រោម

2009-08-25

មន្ត្រី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ទីស្នាក់ការ​បណ្តោះ​អាសន្ន​នៅ​ទីក្រុង​បាងកក បាន​អំពាវនាវ​សុំ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ផ្សេងៗ​ក្នុង​ការ​ដាក់​ទៅ​លើ​ជន​ជាតិ​ខ្មែរ​ក្រោម ដែល​បាន​ភៀស​ខ្លួន​ចូល​មក​កម្ពុជា​ដើម្បី​ទទួល​បាន​នូវ​អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ។

លោក ថាច់ ឡេនី មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស បាន​ធ្វើ​សេចក្តី​អំពាវនាវ​នេះ​កាល​ពី​យប់​មិញ សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​មើល​ការ​ប្រតិបត្តិ​របស់​អាជ្ញាធរ​ខ្មែរ​ក្នុង​ការ​ជួយ​សម្រួល​ភាព​លំបាក​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម ដែល​កំពុង​ជួប​ប្រទះ​ក្នុង​ពេល​មក​ដល់​កម្ពុជា​ហើយ​នោះ។

លោក ថាច់ ឡេនី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បើ​យើង​ចង់​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ ចង់​រស់​នៅ​ខ្មែរ យើង​ត្រូវ​ប្ដូរ​ឈ្មោះ ប្ដូរ​ទី​កន្លែង ស្រុក​កំណើត​ជា​ដើម។ យើង​ជា​ជន​ជាតិ​ខ្មែរ​ក្រោម យើង​មិន​អាច​ប្ដូរ​ស្រុក​កំណើត ឈ្មោះ ឬ​នាម​ត្រកូល​បាន​ទេ បើ​យើង​ប្ដូរ​ឈ្មោះ ប្ដូរ​ទី​កន្លែង មាន​ន័យ​ថា​ជាតិ​ខ្មែរ​ក្រោម​មួយ​រូប​ត្រូវ​សាប​សូន្យ អត់​មាន​នរណា​ដឹង​ឮ​ត​ទៅ​ទៀត​ទេ គេ​ដឹង​តែ​ខ្មែរ ប៉ុន្តែ​ជាតិ​ខ្មែរ​ក្រោម ជា​ជាតិ​ដើម​ឫស​គល់​របស់​យើង​ហ្នឹង ត្រូវ​បាត់​បង់​អស់។ ដូច្នោះ​ហើយ បង​ប្អូន​ខ្មែរ​ក្រោម​យើង ដែល​ឡើង​មក​ដល់​ប្រទេស​ខ្មែរ គាត់​មិន​ហ៊ាន​ធ្វើ​ទេ គាត់​ថា អរគុណ​ច្រើន ដែល​រដ្ឋាភិបាល​ខ្មែរ​បាន​ប្រកាស​ថា ខ្មែរ​ក្រោម​ដែល​ឡើង​មក​ដល់​ស្រុក​ខ្មែរ​ហើយ គឺ​ជា​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ចំពោះ​ខ្មែរ​ក្រោម​វិញ គាត់​មិន​អាច​ទទួល​បាន​ទេ ពីព្រោះ​ជី​ដូន​ជី​តា​ដី​ស្រែ​ចម្ការ​របស់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វៀតណាម​ខាង​ត្បូង​សព្វ​ថ្ងៃ គឺ​ជា​ដី​របស់​កម្ពុជា​ក្រោម ពី​ជី​ដូន​ជីតា​ពី​មុនៗ​មក​ហ្នឹង គាត់​មិន​អាច​ដូរ​បាន​ទេ»

លោក ថាច់ ឡេនី ឲ្យ​ដឹង​ទៀត​ថា ទោះ​បី​ជា​ថ្មី​ៗ​នេះ មាន​ការ​ជួយ​សម្រួល​ពី​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ក្នុង​ការ​ទទួល​យក​ខ្មែរ​ក្រោម ទៅ​រស់​នៅ​ប្រទេស​ទី​៣​ខ្លះ​ក្តី ក៏​ខ្មែរ​ក្រោម​ផ្សេង​ទៀត ដែល​កំពុង​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន​ជួប​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ ភ័យ​ព្រួយ និង​គេច​វេះ​ចេញ​ពី​ការ​ចាប់​ខ្លួន បញ្ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ជា​ប្រចាំ។

លោក​បាន​អំពាវនាវ​សុំ​អន្តរាគមន៍​ពី​គ្រប់​អង្គការ​មនុស្ស​ធម៌​ទាំង​អស់​ក្នុង​លោក​ដើម្បី​ជួយ​កាត់​បន្ថយ​ទុក្ខ​វេទនា​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម រួម​ឈាម​របស់​លោក​ឲ្យ​នៅ​តិច​ដែល​អាច​ធ្វើ​ទៅ​បាន៕

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​វៀតណាម​គំរាម​ឲ្យ​ខ្មែរ​ក្រោម​ដក​ពាក្យ​បណ្ដឹង​ស្ដីពី​បញ្ហា​ដី​ធ្លី

អតីត​សង្ឃ​ខ្មែរ​ក្រោម ទឹម សាខន បាន​សិទ្ធិ​រស់​នៅ​ប្រទេស​ស៊ុយ​អែត

ក្រុម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ទាមទារ​ឲ្យ​វៀតណាម​ផ្ដល់​សំណង​ដល់​ខ្មែរ​ក្រោម​ដែល​បាត់​បង់​ដី​ស្រែ

វៀតណាម​ដក​កម្លាំង​ចេញ​ពី​កន្លែង​មាន​បញ្ហា​ដី​ធ្លី​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្រោម

អាជ្ញាធរ​វៀតណាម​បន្ថែម​កម្លាំង​បង្ក្រាប​អ្នក​តវ៉ា​ខ្មែរ​ក្រោម

អាជ្ញាធរ​វៀតណាម​ពង្រាយ​កម្លាំង​ត្រៀម​បង្ក្រាប​ការ​តវ៉ា​របស់​កសិករ​ខ្មែរ​ក្រោម

មេ​ដឹកនាំ​សហព័ន្ធ​ខ្មែរ​ក្រោម​សរសើរ​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​ខ្មែរ​ចំពោះ​ខ្មែរ​ក្រោម

ខ្មែរ​ក្រោម​ជាង​៦០​គ្រួសារ​រារាំង​អាជ្ញាធរ​វៀតណាម​មិន​ឲ្យ​ជីក​ព្រែក​លើ​ដី​ស្រែ

ខ្មែរ​ក្រោម​ជាង​៤០០​គ្រួសារ​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ផែនការ​ជីក​ព្រែក