សង្ខេប​ព្រឹត្តិការណ៍​ប្រចាំ​សប្ដាហ៍​នៅ​សាលាក្ដី​ខ្មែរ​ក្រហម

សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ក្នុង​សប្ដាហ៍​នេះ បាន​បើក​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​មួយ​រូប ឈ្មោះ ហ្វ៊ីលីព ហ្សត (Philip Short)។ លោក ហ្វ៊ីលីព ហ្សត ជន​ជាតិ​អង់គ្លេស ជា​អ្នក​និពន្ធ​ប្រវត្តិសាស្ត្រ និង​ជីវប្រវត្តិ​អ្នក​ប្រាជ្ញ និង​អ្នក​នយោបាយ​ផ្សេងៗ នៅ​លើ​សកល​លោក​អស់​រយៈ​ពេល ៤៥ ឆ្នាំ​មក​ហើយ។