គណបក្សសង្រ្គោះជាតិ នឹងធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមនៅថ្ងៃអាទិត្យ ទី១៧ ខែមេសា។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៥ ខែមេសា ឲ្យដឹងថា ពិធីនេះនឹងរៀបចំឡើងនៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក។
ពិធីនេះរៀបចំឡើងចំខួបលើកទី៤១ ពេលដែលពួកខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
