សេចក្តីប្រកាសព័ត៌មាន ផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ម្សិលមិញ គូសបញ្ជាក់ថា ការតែងតាំងក្រុមប្រឹក្សាជំនុំជម្រះទីពីរ ដែលស្នើឡើងដោយអង្គជំនុំជម្រះតុលាការកំពូលនោះ នឹងមិនអាចប្រព្រឹត្តទៅបានឆាប់រហ័សជាងកិច្ចដំណើរការនីតិវិធីជាមួយនឹងក្រុមប្រឹក្សាជំនុំជម្រះបច្ចុប្បន្ន ដែលមានការយល់ដឹងអំពីសំណុំរឿងរួចហើយនោះទេ។
នៅក្នុងសំណុំរឿង០០២ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
រីឯសាលក្រមលើការជំនុំជម្រះដំណាក់កាលទីមួយ ប្រឆាំងជនជាប់ចោទទាំងពីរ ដែលបានបញ្ចប់នៅក្នុងខែតុលា ឆ្នាំ២០១៣ សេចក្តីប្រកាសព័ត៌មានគូសបញ្ជាក់ថា នឹងចេញនៅក្នុងអំឡុងត្រីមាសទីពីរ នាឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
