ប្រទេស​ឈីលី​ផ្ដល់​ជំនួយ​ដល់​តុលាការ​ខ្មែរ​ក្រហម​ចំនួន ១ម៉ឺន​ដុល្លារ

ប្រទេស​ឈីលី ផ្ដល់​ជំនួយ​ដល់​ភាគី​ជាតិ​នៃ​តុលាការ​ខ្មែរ​ក្រហម នូវ​ទឹក​ប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក ដើម្បី​ដំណើរ​ការ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ក្នុង​ឆ្នាំ ២០១៤។

អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា ថា​ប្រទេស​ឈីលី ជា​ប្រទេស​ម្ចាស់​ជំនួស​ថ្មី​ទៀត ដល់​ភាគី​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម។

លោក​បញ្ជាក់​ថា សាលា​ក្តី​ខ្មែរ​ក្រហម​នៅ​ខ្វះ​ថវិកា​ប្រមាណ ១លាន ៤សែន​ដុល្លារ សហរដ្ឋអាមេរិក​ទៀត ដើម្បី​បញ្ចប់​ដំណើរ​ការ​ការងារ នៅ​ត្រឹម​ខែ​ធ្នូ ឆ្នាំ ២០១៤​នេះ។

លោក បាន គីមូន អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​អំពាវ​ដល់​ប្រទេស​ម្ចាស់​ជំនួយ​ទាំងអស់ ជួយ​ផ្ដល់​ការ​គាំទ្រ​ធនធាន​ថវិកា​ដល់​តុលាការ​ខ្មែរ​ក្រហម​​ជា​បន្ទាន់ ដើម្បី​ជៀសវាង​ការ​ផ្អាក​ដំណើរ​នៃ​សាលាក្ដី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។