ប្រធានអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហម ចេញសេចក្ដីបង្គាប់ឱ្យប្រធានមន្ទីរឃុំឃាំង នាំខ្លួនជនជាប់ចោទ នួន ជា និង ខៀវ សំផន ចូលសាលសវនាការនៅថ្ងៃទី៣០ កក្កដា សប្ដាហ៍ក្រោយនេះ។
នៅថ្ងៃទី៣០ កក្កដា អង្គជំនុំជម្រះសាលាដំបូង នឹងចាប់ផ្ដើមធ្វើសវនាការបឋមលើសំណុំរឿងលេខ០០២ វគ្គទី២ ប្រឆាំងជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលត្រូវចោទថាបានប្រព្រឹត្តបទឧក្រិដ្ឋមានជាអាទិ៍ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាម និងវៀតណាម ព្រមទាំងការសម្លាប់រង្គាល និងការធ្វើទុក្ខបុកម្នេញដោយហេតុផលនយោបាយ សាសនា ពូជសាសន៍ សកម្មភាពអមនុស្សធម៌ ប៉ះពាល់ភាពថ្លៃថ្នូររបស់មនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
សវនាការលើសំណុំរឿងលេខ០០២ វគ្គ២ គឺជាសវនាការបន្តពីការវគ្គទី១ ដែលបានបញ្ចប់កាលពីខែតុលា ឆ្នាំ២០១៣។ អង្គជំនុំជម្រះសាលាដំបូងសាលាក្ដីខ្មែរក្រហម គ្រោងប្រកាសសាលក្រមសម្រាប់សំណុំរឿង០០២ វគ្គ១ នៅថ្ងៃទី៧ សីហា ខាងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
