អ្នក​ប្រវត្តិសាស្ត្រ​ក្រើន​រំឭក​យុវជន​ឲ្យ​គិត​ពិចារណា​ស៊ី​ជម្រៅ​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៧​មេសា

ដោយ សាន សែល
2016-04-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។
សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។
Photo: RFA

ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៧ ខែ​មេសា កាល​ពី ៤១​ឆ្នាំ​មុន ជា​ពេល​ឡើង​កាន់​អំណាច​របស់​ក្រុម​ខ្មែរ​ក្រហម ដែល​របប​ដឹក​នាំ​នេះ បណ្ដាល​ឲ្យ​មនុស្ស​ជិត ២​លាន​នាក់​បាន​ស្លាប់ និង​ត្រូវ​បាន​កាប់​សម្លាប់។ អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា ក្រើន​រំឭក​ឲ្យ​យុវជន សិក្សា និង​គិត​ពិចារណា​ឲ្យ​ស៊ី​ជម្រៅ​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៧ មេសា ដើម្បី​ទាញ​មក​ធ្វើ​ជា​មេរៀន​ជីវិត។

អ្នក​ប្រវត្តិសាស្ត្រ ស្នើ​ឲ្យ​យុវជន​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ថ្ងៃ​ទី​១៧ មេសា ដោយ​សិក្សា​វិភាគ​តាម​ភស្តុតាង​បែប​វិទ្យាសាស្ត្រ។ អ្នក​ប្រវត្តិសាស្ត្រ​អះអាង​ថា ការ​ព្យាយាម​មិន​រំឭក ឬ​បំភ្លេច​ពី​ប្រវត្តិសាស្ត្រ ជា​ការ​សម្លាប់​អត្តសញ្ញាណ​ខ្លួន​ឯង។

អ្នក​និពន្ធ​សៀវភៅ «ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩លោក ឌី ខាំបូលី ថ្លែង​ថា ប្រជាពលរដ្ឋ​កម្ពុជា ដែល​ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម គួរ​ហ៊ាន​ប្រឈម​នឹង​ការ​ពិត ដោយ​យក​រឿងរ៉ាវ​របស់​ខ្លួន​ចែក​រំលែក​ជាមួយ​យុវជន ហើយ​យុវជន​អាច​សិក្សា​រៀន​សូត្រ​ពី​មេរៀន​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​ទប់ស្កាត់​ការពារ​មិន​ឲ្យ​ដើរ​លើ​ដាន​ប្រវត្តិសាស្ត្រ​ដដែល៖ «ខ្ញុំ​ជឿ​ថា ថ្ងៃ​១៧ មេសា មាន​សារសំខាន់​ណាស់​សម្រាប់​ការ​ចងចាំ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​ខ្មែរ និង​យុវជន​ជំនាន់​ក្រោយ ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​សង្គ្រាម ទាំង​សង្គ្រាម​នៅ​ក្នុង​ស្រុក ក៏ដូចជា​នៅ​ក្នុង​តំបន់ និង​សង្គ្រាម​ត្រជាក់ ដែល​មាន​ធាតុ​ជា​សង្គ្រាម​អន្តរជាតិ ដែល​បង្ក​វិនាសកម្ម​ដល់​ប្រទេស​កម្ពុជា»

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា ដែល​សមាជិក​គ្រួសារ​របស់​លោក​ចំនួន ២០​នាក់​ក្នុង​ចំណោម ២៤​នាក់ បាន​ស្លាប់​នៅ​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​ប្រសាសន៍​ថា យុវជន​គួរ​ប្រយ័ត្ន​ប្រយែង​ពី​ការ​ជាន់​ដាន​ប្រវត្តិសាស្ត្រ ហើយ​លោក​ថា យុវជន​គួរ​គិតគូរ​ពិចារណា​ឲ្យ​បាន​ដិត​ដល់ មុន​នឹង​សម្រេច​ធ្វើ​អ្វី​មួយ៖ «សូម​មេត្តា​ចង់ គិតគូរ​ឲ្យ​បាន​ប្រត្យក្ស និង​ចាំបាច់​បំផុត​ត្រូវ​ពិចារណា យក​បញ្ញា និង​ចំណេះ​ដឹង​មក​ប្រើ កុំ​ឲ្យ​ភ្លេច​ប្រវត្តិសាស្ត្រ​របស់​ខ្លួន កុំ​ឲ្យ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​នេះ»

សម្រាប់​សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ថ្ងៃ​ទី​១៧ មេសា ជា​កាលបរិច្ឆេទ​នៃ​ភាព​សោកសៅ ជា​ថ្ងៃ​ចាប់​ផ្ដើម​នូវ​សោកនាដកម្ម និង​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ទីក្រុង។

រីឯ លោក ឌី ខាំបូលី យល់​ថា ថ្ងៃ​ទី​១៧ មេសា ជា​ការ​មក​ដល់​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍៖ «បើ​យើង​និយាយ​ពី​ថ្ងៃ​១៧ មេសា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ធំ​មួយ ដែល​យុវជន​ខ្មែរ​ជំនាន់​ក្រោយ អាច​សិក្សា​រៀន​សូត្រ​បាន​ជា​ការ​មក​ដល់​នៃ​របប​កុម្មុយនីស្ត​ខ្មែរ​ក្រហម ដែល​កម្ពុជា មិន​ធ្លាប់​ជួប​ទាល់​តែ​សោះ​ក្នុង​ប្រវត្តិសាស្ត្រ ២​ពាន់​ឆ្នាំ​ជា​ការ​មក​ដល់​នូវ​មនោគមវិជ្ជា​នយោបាយ​ដ៏​ហួស​ហេតុ​មួយ តាម​រយៈ​កម្មវិធី​នយោបាយ​នានា ជម្លៀស​ប្រជាជន​ទាំង​ស្រុង​ចេញ​ពី​ទីក្រុង​ទៅ​កាន់​ទី​ជនបទ»

ក្នុង​រយៈកាល​ជិត ៤​ឆ្នាំ ចន្លោះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ នៃ​ការ​ដឹក​នាំ​របស់​ក្រុម​ខ្មែរ​ក្រហម ប្រជាជន​ជិត ២​លាន​នាក់​បាន​ស្លាប់ និង​ត្រូវ​បាន​សម្លាប់ ដោយសារ​ការ​ធ្វើ​ទារុណកម្ម ការ​បង្ខំ​ធ្វើ​ការងារ​ហួស​កម្លាំង ការ​អត់​អាហារ និង​ជំងឺ។ ទន្ទឹម​នឹង​នេះ ថ្ងៃ​ទី​១៧ មេសា គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពិធី​រំឭក​ខួប​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំឭក​ពី​ការ​ចងចាំ​អំពី​របប​កាប់​សម្លាប់​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

យើងខ្មែរ ជាជនរងគ្រោះពីកាកាប់សំឡាប់ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យកុម្មុយនិស្ត (ខ្មែរក្រហម) យើងដឹងថា របបកុម្មិយនិស្ត១នេះមានការកាប់សំឡាប់មនុស្សរាប់លាននាក់ក្នុងចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ១៩៨៩។

យោងតាមការដែលយើងបានឆ្លងកាត់កន្លងមកនេះសមាជិក គ្រួសារខ្មែរសុទ្ធតែមានសាច់ញាត្តិស្លាប់ក្នុងរបបនេះ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពយួនខាងជើងបានវាយបណ្តញកងទ័ពកុម្មុយនិស្សខ្មែរឲ្យចេញពីទីក្រុងភ្នំពេញ ហើយប្រកាសថា ប្រជាជនខ្មែរស្លាប់នៅចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩ មានចំនួនជិតបីលានាក់។ល។
ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស៍ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ រហូតដល់ឆ្នាំ១៩៩៣ នៅក្នុងប្រទេសខ្មែរមានរាជរដ្ឋាភិបាលស្របច្បាប់១ កើតចេញពីការបោះឆ្នោត។
ដោយសារមូលហេតុដែលមានការកាប់សំឡាប់មនុស្សខ្មែររាប់លានក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៨៩ នេះហើយទើបខ្មែរដែលរស់នៅក្នុងប្រទេសនិងក្រៅប្រទេសបានស្នើរទៅរាជរ្ឋភិបាលឲ្យធ្វើការជាមួយសហគមន៍អហ្តរជាតិឲ្យបង្កើតតុលាការឯករាជ១ ដើម្បីធ្វើការវែកមុខរកអ្នកដែលបានប្រព្រឹត្តលើការកាប់សំឡាប់មនុស្សខ្មែររាប់លាននាក់ (ក្នុងចន្លោះឆ្នាំ១៩៧០ ដល់ ១៩៧៥ ខ្មែរមានមនុស្សរស់នៅជាង៧លាននាក់) ។ នៅឆ្នាំ១៩៩៦ រាជរដ្ឋាភិបាលខ្មែរបានទៅប្តូរយោបល់តាមកិច្ចចរចារជាមួយនិង អង្គការសហប្រជាជាតិ ដោយប្រើពេលអស់រយ៖១០ឆ្នាំ។
យើងជាខ្មែរជនរងគ្រោះ សង្ឃឹមថានិងទទួលបានយុត្តិធម៍ពីតុលាការកូនកាត់១នេះ តែផ្ទុយទៅវិញតុលាការនេះបានធ្វើឲ្យយើងរឹតតែមានកាេឈឺចុកចាប់បន្ថែមទៀត នៅពេលឃើញតុលាការនេះកាត់ទោសជនជាប់ចោទលោកនួន ជា និង លោកខៀវ សំផន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ដោយលំអៀង។
ដោយបានឃើញហេតុការណ៍ដូច្នោះ យើងជាជនរងគ្រោះក៏មិនបាននៅស្ងៀមដែរ គឺយើងជនរងគ្រោះធ្វើការពិគ្រោះគ្នា ដោយចង់ចៅក្រមតុលាការជាតិនិងអន្តរជាតិនេះត្រូវរកឲ្យឃើញការពិតថា តើអ្នលណាដែលសំឡាប់ខ្មែរដល់ថ្នាក់ហៅថា ប្រល័យពូជសាសន៍នោះ? ។ ហើយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ យើងធ្វើញ៉ាត់ដាក់ជូនចៅក្រមទាំងពីរ (ចៅក្រមជាតិនិង ចៅក្រមអន្តរជាតិ) ដើម្បីពិនិត្យនិង ធ្វើការវិនិច្ឆ័យទោសជនប្រល័យពូជសាសន៍ខ្មែរសារជាច្មី។

ខ្ញុំបាទ យើងខ្ញុំជាជនរងគ្រោះសូមអភ័យទោសសុំមិនសរសេរអត្ថបទជាប្រវត្តិសាស្ត្រនៃការកាប់សំឡាប់នេះជូនលោកអ្នកអានបានទេ ព្រោះជាប់ទាក់ទងនិង ផ្លូវច្បាប់ តែសង្ឃឹមថា លោកអ្នកអានអាចយល់បានហើយ។ សូមអរគុណ!

Mar 11, 2017 02:56 PM

អ្នក​អាន​អនាមិក

The Khmer Rouge's ideology combined elements of Marxism with an extreme version of Khmer nationalism and xenophobia. It combined an idealization of the Angkor Empire (802–1431), with an existential fear for the existence of the Cambodian state, which had historically been liquidated under Vietnamese and Siamese intervention.[6] The spillover of Vietnamese fighters from the Vietnam War further aggravated anti-Vietnamese feeling. The Khmer Rouge explicitly targeted the Chinese, Vietnamese, and even their partially Khmer offspring for extinction; although the Cham Muslims were treated unfavorably, they were encouraged to "mix flesh and blood", to intermarry and assimilate. Some people with partial Chinese or Vietnamese ancestry were present in the Khmer Rouge leadership; they either were purged or participated in the ethnic cleansing campaigns.[7]





Khmer Rouge bullet holes left at Angkor Wat temple
The Khmer Rouge's social policy focused on working towards a purely agrarian society. Pol Pot strongly influenced the propagation of this policy. He was reportedly impressed with how the mountain tribes of Cambodia lived, which the party interpreted as a form of primitive communism; as a result, those minorities received more lenient and sometimes even more favorable treatment than the urbanized "bourgeois" Chinese and Vietnamese.[7] Pol Pot wanted to remove social institutions and to transform the society into an agrarian one. This was his way of "[creating] a complete Communist society without wasting time on the intermediate steps," as the Khmer Rouge said to China in 1975.[8] The evacuation of the cities disproportionately affected Chinese and Vietnamese, who were not accustomed to agricultural work, were segregated from Khmers in labor camps, and forbidden from speaking their own language.[7]

Apr 18, 2016 12:15 AM

អ្នក​អាន​អនាមិក

អ្នកប្រវត្តសាស្ត្រសព្វថ្ងៃនេះ គឺជាអ្នកប្រវត្តសាស្ត្របែបអវិជ្ជានៃ​ការធ្វើ​ខ្លួនឯង​ជាអ្នករណបណៃពពួក "អ្នកនយោបាយ" លក់ជាតិ លក់ទឹកដី ធ្វើកញ្ជៈបរទេសយួន ដោយធ្វើយ៉ាងម៉េចឲ្យតែបាន ១.លុយ ២. តួនាទីមុខដំណែង និង៣. អែបអបឲ្យបាននៅ​ក្បែពួកសម្ដេច??? (រាស្ត្រធ្វើស្ដេច)???
មិតិខ្ញុំគិតថា គ្មានទេប្រវត្តសាស្ត្រពិតនៅកម្ពុជាសព្វថ្ងៃនេះ ប្រវត្តសាស្ត្រគឺមានតែការបំភ្លៃ បំផ្លើសហើយមានតែបីរឿង​គត់​គឺរឿង ១.ខ្មែរក្រហម ២. រឿងលោកលន់នល់ ធ្វើរដ្ឋប្រហារ​សីហនុ និង៣. រឿងជោគជ័យរបស់ក្រុមពពួកអវិជ្ជា​នៃបនកញ្ជៈ​យួន​៧មករានេះឯង???
ដូច្នេះ ប្រវត្តសាស្ត្រខ្មែរស្ដីពីរឿង ការបាត់បងទឹកដីកម្ពុជាក្រោម ទៅយួន ការធ្វើបាបលើខ្មែរក្រោម និងការបាត់បង់ទឹកដីទៅសៀម។ល។ និង។ល។ គឺពពួកអាដែលហៅថា អ្នកប្រវត្តវិទូសម័យនេះ​គឺពពួកនេះមិនហ៊ាននិយាយទេ??? ជាពិសេសគឺរឿងយួនកំពុងតែយកទឹកដីខ្មែរកណ្ដាល និងការតាំង​និគមន៍ជន​យួនពេញស្រុកពេញនរគរសព្វថ្ងៃនេះតែម្ដង??? រីឯរឿងសៀម​ពួកប្រូអស់ទាំងនេះហ៊ាន​ហ៊ាននិយាយខ្លះ??? តែរឿងយួនគឺមិនហ៊ានទេ ខ្លាចកំបុតក្បាលពីពពួកកញ្ជៈយួន។
ដូច្នោះមានតែកូនខ្មែរក្នុងយុគសម័យនេះទេដែលត្រូវតែភ្ញាក់ខ្លួនឡើងចូរកុំដឹងតែពីរឿងខ្មែរក្រហមនោះ?? រឿងសំខាន់និងជាអាយុជីវិត​ជាតិ​​យើ​ងគឺរឿងយួនសព្វថ្ងៃដែលកំពុងតែធ្វើអាណានិគមន៍សព្វថ្ងៃ​នេះឯង ចូរកុំសង្ឃឹមពពួកអវិជ្ជាដែលកំពុងតែតាំងខ្លួនជាអ្នកដឹកនាំ​កញ្ជៈយួនសព្វថ្ងៃនេះឲ្យសោះ៕៕៕៕

Apr 17, 2016 10:26 PM

Ratha

ពី Phnom Penh

Looking back at history, our constitution was weak no one respected it. We respected and followed only King Sihanouk...as a result 1.3 million people were gone. Now again only PM Hun Sen.

We must respect ourselves, the law first, not the olders, not monks, not the prime minister to avoid being slaughtered again.

Apr 17, 2016 07:01 PM

phai siphan

ពី phnom penh

hun se heng samrin all of Cambodia in
hun sen heng samrin is Khmer rouge
just post video heng samrin talk
hun sen show please post out video
on youtube.

Apr 17, 2016 11:35 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល