សាលាក្តីខ្មែរក្រហម សហការជាមួយវិទ្យាស្ថានសិទ្ធិមនុស្ស និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ រ៉ាអ៊ូល វ៉ល្លេនប៊ើក (Raoul Wallenberg - RWI) នឹងរៀបចំបើកសិក្ខាសាលាចំនួន ១០វគ្គបន្តបន្ទាប់គ្នា ស្ដីពីប្រធានបទផ្សេងៗជុំវិញច្បាប់ព្រហ្មទណ្ឌអន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស។
សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តី ឱ្យដឹងថា ប្រធានបទទាំងនោះរាប់ពី "ប្រវត្តិ និងវិធីសាស្ត្រនៃការបង្កើតច្បាប់ព្រហ្មទណ្ឌអន្តរជាតិ" រហូតដល់ "សារធាតុនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍" និង "ឯករាជ្យភាព និងអព្យាក្រឹតភាពនៃតុលាការ"។
សិក្ខាសាលាលើកទី១ នឹងចាប់ផ្ដើមនៅថ្ងៃច័ន្ទ ទី២១ ខែកក្កដា សប្ដាហ៍ក្រោយនេះ ដោយផ្ដោតការពិភាក្សាទៅលើកេរដំណែលនៃតុលាការអន្តរជាតិដំបូងក្នុងទ្វីបអាស៊ី គឺ "តុលាការយោធាអន្តរជាតិសម្រាប់អាស៊ីចុងបូព៌ា"។
និស្សិតច្បាប់ចំនួនជាង ៨០នាក់ ដែលទើបបញ្ចប់ការសិក្សាក្នុងរយៈពេល ៥ឆ្នាំកន្លងទៅពីសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ត្រូវបានសាលាក្តីខ្មែរក្រហមជ្រើសរើសឲ្យចូលរួមក្នុងសិក្ខាសាលានេះ តាមរយៈគោលការណ៍ "អ្នកមកមុនបានទទួលសេវាមុន"៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
