សេចក្តីជូនដំណឹងរបស់សាលាក្តីខ្មែរក្រហម កាលពីថ្ងៃសុក្រ ម្សិលមិញ បានឲ្យដឹងថា គោលបំណងនៃការជួបពិភាក្សាគ្នា២ថ្ងៃនោះ គឺដើម្បីរៀបចំផែនការធ្វើការចោទប្រកាន់ជនជាប់ចោទ នួន ជា និង ខៀវ សំផន បន្ថែមទៀត។ បទចោទប្រកាន់ក្នុងសំណុំរឿង០០២ វគ្គ២ នេះ រួមមាន បទប្រល័យពូជសាសន៍ បទឧក្រិដ្ឋទាក់ទងនឹងមន្ទីរ ស២១ និងសមូហភាពដោយចាប់បង្ខំជាដើម។
សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ទើបតែបានធ្វើសេចក្ដីសន្និដ្ឋានបញ្ចប់លើសំណុំរឿងលេខ០០២ វគ្គ១ ដែលមានជនជាប់ចោទទាំងពីរនេះ គឺ នួន ជា និង ខៀវ សំផន។ សាលាក្ដីនេះរំពឹងថា នឹងអាចចេញសាលក្រមលើសំណុំរឿងនេះនៅក្នុងអំឡុងពាក់កណ្ដាលឆ្នាំ២០១៤ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
