សាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៥ ខែ ធ្នូ បង្គាប់ឲ្យអង្គភាពគាំពារការពារក្ដី តែងតាំងក្រុមមេធាវីប្រចាំការជាតិម្នាក់ និងអន្តរជាតិម្នាក់ ដើម្បីការពារក្ដី ជូន លោក ខៀវ សំផន ក្រោមបង្គាប់បញ្ជារបស់តុលាការនេះតែម្យ៉ាង។
ការតែងតាំងមេធាវីប្រចាំការ ជំនួសមេធាវីលោក ខៀវ សំផន នេះដើម្បីធានាដល់ដំណើរការការពារក្ដីឲ្យលោក ខៀវ សំផន ក្នុងសំណំរឿង០០២ វគ្គ២ ឲ្យប្រព្រឹត្តទៅរលូន និងជៀសវាងការខកខាន ដូចជារយៈពេលពីរខែកន្លងទៅនេះ ដោយសារមេធាវីលោក ខៀវ សំផន មិនព្រមចូលសវនាការ។
លិខិតបង្គាប់របស់សាលាក្ដីបញ្ជាក់ថា លោក ខៀវ សំផន ពុំមានសិទ្ធិបង្គាប់បញ្ជា ឬទទួលប្រឹក្សាយោបល់ពីមេធាវីប្រចាំការនោះទេ ល្គឹកណាមានការអនុញ្ញាតពីសាលាក្ដីខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
