ក្រុមប្រទេសផ្ដល់ជំនួយសំខាន់ៗដល់សាលាក្ដីខ្មែរក្រហម នឹងធ្វើសន្និសីទកាសែតមួយស្ដីពីសាលាក្ដីខ្មែរក្រហម នាថ្ងៃទី២៧ មិថុនា ម៉ោង១១ និង ៤៥ នាទី ថ្ងៃត្រង់ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
សមាសភាពនៃក្រុមប្រទេសផ្ដល់ជំនួយសំខាន់ៗ ដល់សាលាក្ដីខ្មែរក្រហមមានដូចជា សហរដ្ឋអាមេរិក (U.S.A) ចក្រភពអង់គ្លេស (England) បារាំង (France) អាឡឺម៉ង់ (Germany) ស៊ុយអែត (Sweden) អូស្ត្រាលី (Australia) ជប៉ុន (Japan) និងសហភាពអឺរ៉ុប (Europe) ជាអ្នកសង្កេតការណ៍។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម ដែលហៅជាផ្លូវការថា «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)» ចុះថ្ងៃទី២៥ មិថុនា សន្និសីទកាសែតនេះ ធ្វើឡើងក្នុងឱកាសតំណាងក្រុមប្រទេសផ្ដល់ជំនួយទាំងនោះ កំពុងបំពេញទស្សនកិច្ចសាលាក្ដីខ្មែរក្រហម រយៈពេល២ថ្ងៃ គឺថ្ងៃទី២៥ ដល់ទី២៧ មិថុនា ឆ្នាំ២០១៤។
ក្រុមប្រទេសផ្ដល់ជំនួយសំខាន់ៗទាំងនោះ បានធ្វើការតាមដានជាប្រចាំនៃដំណើរការរបស់ អ.វ.ត.ក និងផ្ដល់ការណែនាំលើកិច្ចការនានា ក្រៅពីកិច្ចការតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
