លោក នីកូឡាស់ ខូមីយ័ន បានទទួលការចាត់តាំងពីលោក បាន គីមូន (Ban Ki-Moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ និងទទួលការតែងតាំងពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។
មុនការតែងតាំងនេះ លោក នីកូឡាស់ ខូមីយ័ន បានធ្វើអគ្គរដ្ឋអាជ្ញាសាលាឧទ្ធរណ៍នៅក្នុងតុលាការ ពិសេសសម្រាប់ប្រទេស សេរ៉ាឡេអូន (Sierra Leone) ។ លោកធ្លាប់ធ្វើជាមេធាវីការពារក្ដីនៅក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ។ លោកធ្លាប់ដឹកនាំអង្គភាពស្រាវជ្រាវឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលទទួលថវិកាពីអង្គការសហប្រជាជាតិនៅទីម័រខាងកើត (East Timor) និងបានធ្វើជារដ្ឋអាជ្ញានៅតុលាការព្រហ្មទណ្ឌអន្តរជាតិ សម្រាប់អតីតប្រទេសយូហ្គោស្លាវី។ មុនពេលចូលមកបម្រើការក្នុងឆាកអន្តរជាតិ លោក នីកូឡាស់ ខូមីយ័ន បានធ្វើជារដ្ឋអាជ្ញានៅទីក្រុងឡូសអែនជឺឡែស (Los Angeles) សហរដ្ឋអាមេរិកអស់រយៈពេល ២០ឆ្នាំ។
លោក នីកូឡាស់ ខូមីយ័ន បានចូលកាន់តំណែងជំនួសលោក អេនឌ្រូ ខេលី (Andrew Cayley) ដែលបានលាលែងតំណែងកាលពីខែកញ្ញា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
