ឌុច នឹង​ផ្ដល់​សក្ខីកម្ម​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​០០២​វគ្គ​២

ដោយ យាង សុជាមេត្តា
2016.05.18
កាំង ហ្កេចអ៊ាវ ហៅ ឌុច ៨៥៥ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច។
Photo courtesy of ECCC

អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច នឹង​ឡើង​ធ្វើ​ជា​សាក្សី​ផ្ដល់​សក្ខីកម្ម​ក្នុង​ការ​ជំនុំជម្រះ​ក្តី​លើ​សំណុំ​រឿង ០០២ វគ្គ ២ ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ត​ទៅ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឲ្យ​ដឹង​ថា លោក កាំង ហ្កេកអ៊ាវ ត្រូវ​បាន​តុលាការ​កោះ​ហៅ​មក​ផ្ដល់​សក្ខីកម្ម​ក្នុង​ប្រធានបទ​ទី​៤ នៃ​សំណុំ​រឿង ០០២ វគ្គ ២ ពាក់ព័ន្ធ​មន្ទីរ​សន្តិសុខ និង​ការ​បោស​សំអាត​ផ្ទៃក្នុង ជា​ពិសេស​គឺ​ពាក់ព័ន្ធ​នឹង​មន្ទីរ​សន្តិសុខ ស-​២១។ អង្គ​ជំនុំជម្រះ​សាលាដំបូង​ត្រៀម​រយៈពេល ៩​ថ្ងៃ ដើម្បី​សាកសួរ​សាក្សី​រូប​នេះ។

នេះ​ជា​លើក​ទី​២ ហើយ ដែល​លោក កាំង ហ្កេកអ៊ាវ បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំរឿង ០០២ ប្រឆាំង​នឹង​លោក នួន ជា និង ខៀវ សំផន។ គាត់​បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង ០០២ វគ្គ ១ កាល​ពី​ខែ​មីនា និង​ខែ​មេសា ឆ្នាំ​២០១២។

លោក កាំង ហ្កេកអ៊ាវ ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម​រក​ឃើញ​ថា គឺ​ជា​អតីត​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​មួយ​រូប​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​សំណុំ​រឿង ០០១ ពី​បទ​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្ស​ជាតិ និង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។