តំណាងដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម ក្នុងសំណុំរឿងឧក្រិដ្ឋកម្មលើជនជាតិខ្មែរ និងចាម នៅខេត្តកំពង់ឆ្នាំង ចង់បានយុត្តិធម៌ និងសំណងសមូហភាពពីសាលាក្ដីខ្មែរក្រហម។
សំណងសមូហភាព គឺសំដៅលើស្តូបគោរពវិញ្ញាណក្ខន្ធ និងបណ្ណាល័យតម្កល់ឯកសារប្រវត្តិសាស្ត្រនានា ទាក់ទងការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥-១៩៧៩ ដើម្បីជាប្រយោជន៍ផ្នែកចំណេះដឹងដល់មនុស្សជំនាន់ក្រោយ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជិន ជេដ្ឋា ជាមួយមេភូមិថ្មកែវ និងជាតំណាងដើមបណ្ដឹងរដ្ឋប្បវេណី លោក សោម ប៊ុនឈឿន ដែលរៀបរាប់ពីការសម្លាប់រង្គាល ការបង្អត់បាយ និងការបង្ខំមនុស្សឲ្យធ្វើការងារធ្ងន់ធ្ងរនៅតំបន់ប្រលានយន្តហោះ និងទំនប់២០ ឧសភា នាខេត្តកំពង់ឆ្នាំង៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
