បទសម្ភាសន៍​អំពី​ភាព​ចម្រូង​ចម្រាស​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​និង​អន្តរជាតិ

0:00 / 0:00

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​សាលា​ក្តី​ខ្មែរ​ក្រហម និយាយ​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​រារាំង​សំណុំ​រឿង​០០៣ ដែល​មាន​ជន​សង្ស័យ មាស មុត និង​សំណុំ​០០៤ ដែល​មាន​ជន​សង្ស័យ អោ អាន និង អ៊ឹម ចែម។

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​របស់ លោក ជី វិតា ជាមួយ លោក ឡុង បញ្ញាវុឌ្ឍ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា ដែល​បាន​ឲ្យ​ដឹង​ថា ភាព​ចម្រូងចម្រាស​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ និង​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ក្នុង​សំណុំ​រឿង​០០៣ និង ០០៤ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ស្វែងរក​ការ​ពិត និង​យុត្តិធម៌​ជូន​ជន​រងគ្រោះ៖

នៅ​សាលា​ក្តី​ខ្មែរ​ក្រហម សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ដោយ​មិន​មាន​កិច្ច​សហការ​ពី​សហ​ភាគី​ចៅក្រម​ជាតិ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥ បាន​ចេញ​ដីកា​កោះ​ហៅ​ជន​សង្ស័យ មាស មុត ជន​សង្ស័យ អោ អាន និង​ចេញ​ដីកា​នាំ​ខ្លួន អ្នកស្រី អ៊ឹម ចែម។ ប៉ុន្តែ​មាន​តែ​ជន​សង្ស័យ អោ អាន ម្នាក់​ប៉ុណ្ណោះ​ដែល​សហការ។ លើស​ពី​នេះ សូម្បី​តែ​ប៉ូលិស​យុត្តិធម៌​កម្ពុជា ក៏​មិន​សហការ​ជាមួយ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ក្នុង​ការ​នាំ​ខ្លួន​ជន​សង្ស័យ អ៊ឹម ចែម មក​តុលាការ​តាម​ដីកា​ដែរ។

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ភាគ​បញ្ចប់​របស់ លោក ជី វិតា ជាមួយ លោក ឡុង បញ្ញាវុឌ្ឍ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។