បុគ្គលិក​បក​ប្រែ​​ភាសា​នៅ​សាលាក្ដី​បន្ទន់​ជំហរ​ខ្លួន

0:00 / 0:00

សវនាការ​របស់​អង្គ​ជំនុំជម្រះ​សាលាក្ដី​ខ្មែរក្រហម នៅ​មិន​ទាន់​ចាប់​ផ្ដើម​ឡើង​វិញ​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ដោយសារ​តែ​ក្រុម​អ្នក​បកប្រែ​ភាសា នៅ​ខាង​ភាគី​កម្ពុជា ធ្វើ​ពហិការ​មិន​បំពេញ​ការងារ ព្រោះ​តែ​ពួកគេ​មិន​បាន​ទទួល​ប្រាក់​ខែ។

ក្រុម​អ្នក​បកប្រែ​ភាសា​ដែល​មាន​គ្នា​ប្រមាណ ៣០​នាក់ កាល​ថ្ងៃ​ទី​៤ មីនា​ ទាមទារ​ថា ប្រសិន​បើ​ពួក​គាត់​មិន​បាន​ទទួល​ប្រាក់​ខែ ៣​ខែ​ទេ ពួក​គាត់​ក៏​មិន​ចូល​ធ្វើការ​វិញ​ដែរ។ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរក្រហម​ឱ្យ​ដឹង​ថា ក្រុម​អ្នក​បកប្រែ​បាន​បន្ទន់​ឥរិយាបថ​ខ្លះ​ហើយ។

សូម​អញ្ជើញ​អ្នក​ស្ដាប់​ប្រសាសន៍​អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរក្រហម គឺ​លោក នេត្រ ភក្ត្រា តាម​រយៈ​ការ​សាកសួរ​របស់​លោក ឡេង ម៉ាលី។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។