អង្គភាពគាំពារជនរងគ្រោះនៃសាលាក្ដីខ្មែរក្រហម នឹងរៀបចំកិច្ចប្រជុំរវាងដើមបណ្ដឹង និងមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីសំណុំរឿង ០០២ នៅថ្ងៃទី៦ តុលា នៅរាជធានីភ្នំពេញ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្ដល់ព័ត៌មាននៃការប្រកាសសាលក្រម និងដំណើរការក្ដី ០០២ វគ្គ១ ដែលបានប្រកាសសាលក្រមកាលពីថ្ងៃទី៧ ខែសីហា កន្លងទៅ និងការវិវឌ្ឍនៃសំណុំរឿង ០០២ វគ្គ២ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៧ តុលា ខាងមុខ។
ក្នុងកិច្ចប្រជុំនោះ នឹងមានដើមបណ្ដឹងរដ្ឋប្បវេណីចូលរួមប្រមាណ ២០០នាក់ ជាជនរងគ្រោះក្នុងសម័យខ្មែរក្រហម មកពីបណ្ដារាជធានីខេត្ត ដូចជា ភ្នំពេញ កណ្ដាល កំពង់ស្ពឺ កំពត ក្រចេះ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម ស្ទឹងត្រែង ស្វាយរៀង ព្រៃវែង និងខេត្តតាកែវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
