សាលាក្ដី​ខ្មែរក្រហម​នឹង​ធ្វើ​សន្និសីទ​​កាសែត​​អំពី​សាលក្រម​សាលាដំបូង​ថ្ងៃ​ស្អែក

សាលាក្ដី​ខ្មែរ​ក្រហម​នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​ម៉ោង ១​កន្លះ​រសៀល ថ្ងៃ​ទី​៥ សីហា ស្ដី​ពី​ការ​ប្រកាស​សាលក្រម​សំណុំ​រឿង ០០២ វគ្គ ១ ប្រឆាំង​នឹង​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម ខៀវ សំផន និង នួន ជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្ដី​ខ្មែរក្រហម​ថ្ងៃ​ទី​៤ សីហា ឲ្យ​ដឹង​ថា សន្និសីទ​សារព័ត៌មាន​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី ជា​ភាសា​ខ្មែរ និង​អង់គ្លេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។